ឡាវ សង្ឃឹម ថា អាច​«​រៀនសូត្រ​ពី​ការគ្រប់គ្រង​ខេត្ត ក្រុង​»​ពី​វៀតណាម​ និពន្ធដោយ : ថ្មីៗ       August-16-2016, 3:04 pm         706

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឡាវ សង្ឃឹម ថា អាច​«​រៀនសូត្រ​ពី​ការគ្រប់គ្រង​ខេត្ត ក្រុង​»​ពី​វៀតណាម​អនុប្រធានសភាជាតិឡាវ(ខាងឆ្វេង) និងប្រធានសភាជាតិវៀតណាម(ខាងស្តាំ) (រូបភាព៖ VNS)​សភាជាតិ​វៀតណាម និង​ឡាវ បានបង្ហាញ​ការសង្ឃឹម​រវាង​គ្នា​ទៅវិញទៅមក​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ដើម្បី​ធ្វើ​ឲ្យ​ចំណង​រវាង​ប្រទេស បក្ស​កុម្មុយនីស្ត ក៏ដូចជា​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ជិតស្និទ្ធ​នឹង​គ្នា​។

​អនុប្រធាន​សភាជាតិ​ឡាវ លោក Somphan Phengkhammy នៅ​ថ្ងៃទី​១៥ ខែសីហា​ម្សិលមិញ បាន​ថ្លែង​ទៅកាន់​ប្រធាន​សភាជាតិ​វៀតណាម​លោកស្រី Nguyễn Thị Kim Ngân ថា «​ឡាវ​មានបំណង​ក្នុងការ​រៀនសូត្រ​ពី តួនាទី​, តំណែង​, ការអនុវត្ត​តួនាទី និង​អំណាច​នៃ​ក្រុមប្រឹក្សា​ខេត្ត និង​ក្រុង​ពី​វៀតណាម​»​។ ការអះអាង​បែបនេះ ត្រូវបាន​ធ្វើឡើង​នាឱកាស​ដែល​លោក​បំពេញ​ទស្សនកិច្ច​ទៅកាន់​វៀតណាម​។ នេះ​បើ​យោងតាម​សារព័ត៌មាន ។

​តាម​ប្រភពព័ត៌មាន​ដដែល លោក​អនុប្រធាន​សភាជាតិ​ឡាវ ក៏បាន​បន្ថែម​ដែរ​ថា សភាជាតិ​ឡាវ ក៏​សង្ឃឹម​ដែរ​ថា​ខ្លួន​នឹង​អាច​សហការ​ជាមួយ​វៀតណាម​ក្នុងការ​រៀបចំ​សិក្ខាសាលា​មួយ​ដើម្បី​ចែករំលែក​បទពិសោធន៍​ពាក់ព័ន្ធ​ការគ្រប់គ្រង និង​ឃ្លាំមើល​បំណុល​សាធារណៈ​ផងដែរ​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក​អនុប្រធាន​សភាជាតិ​ឡាវ ក៏បាន​ចូល​សម្តែង​ការគួរសម​ជាមួយនឹង​ប្រធានាធិបតី​ថ្មី​វៀតណាម​លោក Trần Đại Quang ផងដែរ​។ ហើយ​នា​ជំនួប​នោះ លោក Trần Đại Quang ក៏បាន​ប្រា​ប់លោក Somphan Phengkhammy ថា ទាំង​បក្ស រដ្ឋ និង​ប្រជាជន​វៀតណាម តែងតែ​ផ្តល់​អាទិភាព​ដំបូង​ក្នុងការ​ពង្រឹង​មិត្តភាព​ជាមួយនឹង​ឡាវ​។ លោក​ប្រធានាធិបតី​វៀតណាម​រូបនោះ ក៏បាន​បញ្ជាក់ដែរថា វៀតណាម ចាត់ទុក​ទំនាក់ទំនង​រវាង​វៀតណាម​ជាមួយនឹង​ឡាវ គឺ​គ្មានអ្វី​អាច​ប្រៀបផ្ទឹម​បានឡើយ​។​

​សូម​ជម្រាប​ផងដែរ​ថា ទាំង​ឡាវ និង​វៀតណាម ដែល​សុទ្ធសឹងតែ​ធា្ល​ប់​ត្រូវបាន​គ្រប់គ្រង​ដោយ​ម្ចាស់​អាណានិគម​បារាំង និង​ប្រកាន់យក​របប​ដឹកនាំ​កុម្មុយនីស្ត​បក្ស​តែមួយ ក៏​ទើបតែ​ជ្រើសរើស​មេដឹកនាំ​ថ្មី​កាលពីពេល​ថ្មីៗ​នេះ​ដូចគ្នា​ផងដែរ​។ ឡាវ បានជ្រើសរើស​លោក Bounnhang Vorachith ជា​ប្រធានាធិបតី​ថ្មី ខណៈ លោក Trần Đại Quang ត្រូវបាន​ជ្រើសរើស​ជា​ប្រ​ធានា​ធីប​តី​វៀតណាម​៕