មាន​រដូវ កុំ​ញ៉ាំ​អាហារ​ទាំងនេះ​

មាន​រដូវ កុំ​ញ៉ាំ​អាហារ​ទាំងនេះ​

ថ្ងៃ​ពិសេស​របស់​មនុស្ស​ស្រី ជា​ថ្ងៃ​ដែល​ធ្វើឲ្យ​ស្ត្រី​មួយចំនួន មានទុក្ខ​កង្វល់ ហើយ​ពេល​ខ្លះ បង្ក​ជា​ការឈឺ​ចុកចាប់​ទៀតផង​។ មុនពេល​មក​រដូវ ជា​ថ្ងៃ​ដែល​មនុស្ស​ស្រី គួរ​មាន​ការប្រុងប្រយ័ត្ន និង​ត្រៀម​ខ្លួន​ឲ្យ​ស្រេច ដើម្បី​ចៀសផុត​ពី​បញ្ហា​នានា​។ ការ​ហាត់ប្រាណ របៀប​រស់នៅ និង​របប​អាហារ ពិត​ជា​សំខាន់​ណាស់​សម្រាប់​ស្ត្រី ពិសេស មុនពេល​មក​រដូវ​។​

​ខាងក្រោម​នេះ គឺជា​អាហារ​ដ៏​គ្រោះថ្នាក់​ទាំង ៤ ដែល​ស្ត្រី​មិនគួរ​ញ៉ាំ​នោះទេ មុនពេល​មក​រដូវ​ពីរ​បី​ថ្ងៃ ៖
១. អាហារ​មាន​ជាតិ​កាហ្វេ​អ៊ី​ន និង​ហ្កាស ដូចជា កាហ្វេ ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ទឹកក្រូច​
២. អាហារ​កំប៉ុង និង​ឆ្អិន​ស្រាប់ ដូចជា​ត្រីខ មី​កញ្ចប់ និង​មី​កំប៉ុង​
៣. អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន ដូចជា ភីហ្សា ហ​ត​ដក និងប័​រហ្គ័​រ​
៤. អាហារ​មាន​ជាតិ​ផ្អែម ដូចជា ការ៉េម នំ និង​បង្អែម​៕

ប្រភព ៖ Livestrong
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។