ធ្លាក់​ស ៖ ការព្យាបាល តាម​វិធី​ធម្មជាតិ ដែល​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ខ្ពស់​

ធ្លាក់​ស ៖ ការព្យាបាល តាម​វិធី​ធម្មជាតិ ដែល​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ខ្ពស់​

ការ​ធ្លាក់ស អាច​ព្យាបាល​យ៉ាង​ជោគជ័យ ជាមួយ​នឹង​ការប្រើ​ថ្នាំពេទ្យ ប៉ុន្តែ ពេលខ្លះ ស្ត្រី​ជា​ច្រើន តែងតែ​ដោះស្រាយ​វា នៅផ្ទះ​ដោយ​ខ្លួនឯង​។​

ខាងក្រោម​នេះ គឺជា​គន្លឹះ និង​បទពិសោធន៍​នៃ​ការប្រើប្រាស់ រូបមន្ត​ធម្មជាតិៗ ក្នុង​ការព្យាបាល​ការ​ធ្លាក់ស ៖
•​    ​ញ៉ាំ​ចេក​ពីរ​បី​ផ្លែ ជា​រៀងរាល់ថ្ងៃ​
•​    ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន តាម​ដែល​អាច​ធ្វើទៅបាន​
•​    ​ញ៉ាំ​ទឹក​ក្រែន​បឺរី ដោយ​មិន​ចាំបាច់​ថែម​ស្ករ មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​
•​    ​ញ៉ាំ​ផ្លែ​ពោត​បារាំង​ឆៅ ឬ​ចំហុយ​ឲ្យ​ឆ្អិន​ល្អ​
•​    ​លាង​សម្អាត​ទ្វារមាស ឲ្យបាន​ស្អាតល្អ​។​

​ខាងលើ​គ្រាន់តែ​ជា​វិធី​ធម្មជាតិ ដើម្បី​ការពារ និង​ព្យាបាល​ការធ្លាក់​សបែប​ធម្មតា​ប៉ុណ្ណោះ​។ យ៉ាងណាមិញ បើ​អ្នក​មាន​ចម្ងល់ បារម្ភ ឬ​ស្ថានភាព​របស់​អ្នក មិន​បាន​ប្រសើរ​ឡើង ឬ​រឹតតែ​ធ្ងន់ធ្ងរ សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​៕

ប្រភព ៖ Diethealthclub
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។