Ramsey ​​នឹង​ត្រូវ​អវត្តមាន​ច្រើន​សប្ដាហ៍ បង្កើន​បញ្ហា​ដល់​កាំភ្លើង​ធំ

ខ្សែ​បម្រើ​​ឆ្នើម​ Aaron Ramsey ​​នឹង​ត្រូវ​អវត្តមាន​ពី​ក្រុម​កាំភ្លើង​ធំ Arsenal ​​ប្រហែល​៣​​សប្ដាហ៍​ ឬ​អាច​ដល់​១​ខែ ដោយសារ​របួស​សរសៃពួរ​ ​អំឡុង​ការ​ប្រកួត​​ដែល​ចាញ់​ Liverpool ៤-៣ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

 

Ramsey ​​នឹង​ត្រូវ​អវត្តមាន​ច្រើន​សប្ដាហ៍ បង្កើន​បញ្ហា​ដល់​កាំភ្លើង​ធំ

ខ្សែ​បម្រើ​​ឆ្នើម​ Aaron Ramsey

 

កីឡាករ​ជម្រើស​ជាតិ​វែល​វ័យ​​២៥​ឆ្នាំ​រូប​នេះ​ ​បាន​ដូរ​ចេញ​នៅ​នាទី​៦០ ក្នុង​ការ​ប្រកួត​បើក​ឆាក​ Premier League រដូវ​កាល​ថ្មី​ នៅ​កីឡដ្ឋាន​ Emirates។ Ramsey នឹង​អវត្តមាន​​ពេល​ Arsenal ប្រកួត​ Premier League ទល់​នឹង​ក្រុម​ការពារ​ជើង​ឯក​ Leicester City នៅ​​ចុង​សប្ដាហ៍​នេះ​ ​និង​​ប៉ះ​ Watford នៅ​ប្រកួត​បន្ទាប់​ ហើយ​អាច​នឹង​អវត្តមាន​ពេល​ប៉ះ​ Southamton ​ក្រោយ​ត្រឡប់​​ពី​ការ​សម្រាក​អន្តរជាតិ​ នា​ថ្ងៃ​ទី​១០ ខែ​កញ្ញា​ទៀត។

 

Ramsey ​​នឹង​ត្រូវ​អវត្តមាន​ច្រើន​សប្ដាហ៍ បង្កើន​បញ្ហា​ដល់​កាំភ្លើង​ធំ

 

អវត្តមាន​របស់​ Ramsey ​នឹង​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​ Arsène Wenger ​​​ជួប​បញ្ហា​កីឡាករ​របួស​កាន់​តែ​ច្រើន​នាក់​ហើយ​ ខណៈ​ដែល​ Per Mertesacker, Danny Welbeck, Gabriel Paulista និង​ Alex Iwobi ​សុទ្ធ​តែ​កំពុង​របួស​​ផង​ដែរ៕

 

Ramsey ​​នឹង​ត្រូវ​អវត្តមាន​ច្រើន​សប្ដាហ៍ បង្កើន​បញ្ហា​ដល់​កាំភ្លើង​ធំ

 

Ramsey ​​នឹង​ត្រូវ​អវត្តមាន​ច្រើន​សប្ដាហ៍ បង្កើន​បញ្ហា​ដល់​កាំភ្លើង​ធំ

 

Ramsey ​​នឹង​ត្រូវ​អវត្តមាន​ច្រើន​សប្ដាហ៍ បង្កើន​បញ្ហា​ដល់​កាំភ្លើង​ធំ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun | Dailymail