តិចនិចជ្រើសរើស ផ្លែឪឡឹក បានយ៉ាងល្អឥតខ្ចោះ ដោយមិនចាំបាច់ពុះ

ផ្លែឪឡឹក គឺជារុក្ខជាតិផ្លែឈើ ដើមវល្លិ៍ មានផ្កា និងមានដើមកំណើតមកពី ទ្វីបអាហ្រ្វិកភាគខាងត្បូង។ វាជាផ្លែឈើ មានទំហំធំៗ មានវល្លិ៍រញ៉េរញ៉ៃ មានស្លឹកមុតៗដូចបន្លា កញ្ឆេញកញ្ឆាញ និងមានផ្កាពណ៌ស ប្រែជាពណ៌លឿងទៀតផង។

ផ្លែឈើនេះ មានសំបកក្រៅក្រាស់ រឹង និងរលោង ហើយជាទូទៅវា មានខ្សែឆ្នូតៗ ពណ៌បៃតងចាស់ និងមានចំណុចវាលពណ៌លឿងនៅផ្នែកណាមួយ នៃផ្ទៃឪឡឹកផងដែរ។

វាជាផ្លែឈើ សម្បូរទឹក មានសាច់ខាងក្នុងផ្អែម  ហើយជាធម្មតា គឺមានពណ៌ក្រហមឆ្អៅ ឬពណ៌ផ្កាឈូក ប៉ុន្តែជាក់ស្តែង ផ្លែឪឡឹកខ្លះទៀត ក៏មានសាច់ពណ៌ទឹកក្រូច ពណ៌លឿង និងពណ៌ស ដែរ ហើយថែមទាំងមានគ្រាប់ច្រើនទៀតផង។ អ្នកអាចយកវាទៅចម្អិន ឬបរិភោគទាំងស្រស់ៗក៏បាន។

ហេតុនេះ គ្មានអ្វីដែលឆ្ងាញ់មាត់ ជាងការទទួលទាន ផ្លែឪឡឹកដែលមានរសជាតិផ្អែម ថ្មីៗឡើយ។ តែទោះជាយ៉ាងណា ការជ្រើសរើស ទិញផ្លែឪឡឹក នៅឯផ្សារ មិនមែនជារឿងងាយស្រួលនោះទេ ក៏ព្រោះតែ យើងមិនអាចទៅពុះឪឡឹកនោះមើល សាច់ខាងក្នុង របស់វាបានឯណា។ ហេតុនេះ មនុស្សមួយចំនួន បែរជាពឹងលើ សំណាងក្នុងការជ្រើសរើសទិញ ទៅវិញ។

ជាក់ស្តែង គេមានតិចនិច មួយចំនួនខាងក្រោមនេះ ពីកសិករ ដែលមានបទពិសោធន៍ ដើម្បីជួយឲ្យអ្នកធ្វើការជ្រើសរើស ផ្លែឪឡឹកមកបរិភោគ បានយ៉ាងល្អឥតខ្ចោះ ៖

១. ចំណុចវាលពណ៌លឿង

នៅពេលដែលអ្នក ត្រូវធ្វើការជ្រើសរើសទិញ ផ្លែឪឡឹក រឿងដំបូងបង្អស់ ដែលអ្នកត្រូវតែពិនិត្យមើលមុនគេ គឺត្រង់ចំណុចវាលពណ៌លឿង នៅលើផ្ទៃរបស់សំបកឪឡឹក។ ជាការពិតណាស់ ចំណុចវាលពណ៌លឿងនោះ ជាចំណុចធម្មជាតិ របស់ផ្លែឪឡឹក ដែលវាជាផ្នែកមួយ បញ្ជាក់ពី កន្លែងដែលផ្លែឪឡឹកនោះ នៅលើដី។ ហេតុនេះ អ្នកត្រូវជ្រើសរើស ផ្លែឪឡឹកណាមួយ ដែលមានចំណុចវាលពណ៌លឿងទុំ ឬពណ៌លឿងបែកទឹកក្រូច។ ប្រសិនបើចំណុចវាល របស់ឪឡឹកនោះ មានពណ៌ដូចមាស នោះគឺកាន់តែពិសេសលើសលប់ទៅទៀត! 

២. ដៅដូចសំណាញ់

នៅលើផ្លែឪឡឹកមួយចំនួនធំ មានដៅ ដូចជាសំណាញ់ សំបុកពីងពាង យ៉ាងអញ្ចឹង។ ប៉ុន្តែតើអ្នក ដឹងទេថាវាមាន អត្ថន័យយ៉ាងណា? តាមការពិត ដៅដូចសំណាញ់ដែលមាននៅលើ សំបករបស់ផ្លែឪឡឹក មានកាន់តែច្រើន មានន័យថា ឃ្មុំក៏ទិច ផ្ការបស់ឪឡឹកនោះកាន់តែ ច្រើនដងដែរ។ ដោយហេតុនេះ យើងអាចទាញបានថា លម្អងផ្កាកាន់តែច្រើន ផ្លែឪឡឹកគឺ កាន់តែ មានរសជាតិផ្អែម។ 

៣. ឪឡឹកញី ឬឈ្មោល

ប្រហែលជា គ្មានអ្នកណា ដែលធ្លាប់ដឹងទេថា ផ្លែឪឡឹក ក៏មានភេទ របស់វាដែរ។ ផ្លែឪឡឹក “ឈ្មោល” មានរូបរាង ទ្រវែង និងខ្ពស់។ រីឯ ផ្លែឪឡឹក “ញី” វិញ មានរាងមូល និងមើលទៅថ្លោសជាង។ ផ្លែឪឡឹកឈ្មោល មានជាតិទឹកច្រើនជាង ខណៈផ្លែឪឡឹកញី មានរសជាតិផ្អែមជាង។ 

៤. ទំហំ

ជាធម្មតា ម្នាក់ៗតែងតែគិតថា ផ្លែឪឡឹក កាន់តែធំ ប្រាកដជាកាន់តែល្អ។ ហេតុនេះហើយ ម្នាក់ៗតែងតែ ចង់ធ្វើការចំណាយប្រាក់ ដើម្បីឲ្យសក្តិសម ទៅនឹងឪឡឹកណាមួយដែលមានទំហំធំដែរ។ ប៉ុន្តែ ជាក់ស្តែង ផ្លែឪឡឹកដែលល្អបំផុត គឺមានទំហំល្មម ទៅវិញទេ។ ដូច្នេះ គួរចៀសវាង ជ្រើសរើសឪឡឹកទាំងឡាយណា ដែលធំជ្រុល ឬតូចជ្រុលពេក។ 

៥. ទង

ទង របស់ផ្លែឪឡឹកនីមួយៗ អាចបញ្ជាក់បង្ហាញថា ឪឡឹកនោះទុំ កម្រិតណា។ ក្នុងករណី ដែលអ្នក ឃើញទងរបស់វា នៅខៀវស្រស់នៅឡើយ នោះមានន័យថា ផ្លែឪឡឹកនោះ ត្រូវបានគេបេះមកលឿនពេក និងមិនមានរសជាតិផ្អែមឆ្ងាញ់ឡើយ។ ជំនួសមកវិញ អ្នកគួរតែ ធ្វើការជ្រើសរើស ផ្លែឪឡឹកណាដែលមានទង ស្វិត និងស្ងួត។ ធានាថា វាពិតជាមានរសជាតិផ្អែមឆ្ងាញ់ជាប់ចិត្តមិនខាន! 

លើសពីនេះទៅទៀត មានវិធីជ្រើសរើស ផ្លែឪឡឹក តាមរបៀបមួយចំនួនបន្ថែម ពីកសិករ ដូចខាងក្រោមនេះ ៖

៦. មើលតាមសំបក

អ្នកត្រូវស្វែងរក ផ្លែឪឡឹកណា ដែលមានសំបករលោងស្អាត ព្រោះមានន័យថា វាមិនទទួលរងភាពជាំ ភាពធ្លាក់ ឬទង្គិចគ្នាច្រើនឡើយ។ ប៉ុន្តែ ប្រសិនបើ ផ្លែឪឡឹកនោះ មានដុំពក ឬមានសភាពគ្រើម នោះមានន័យថា វាមិនបានទទួល រស្មីព្រះអាទិត្យ និងទឹក បានគ្រប់គ្រាន់នោះទេ អំឡុងពេលដាំដុះ ដែលបណ្តាលឲ្យសំបករបស់វាស្ងួតពកៗ បែបនេះ។

៧. ទម្ងន់

អ្នកត្រូវលើក ផ្លែឪឡឹក ដែលអ្នកចង់ទិញ ដើម្បីប៉ាន់ស្មានទម្ងន់របស់វា។ ផ្លែឪឡឹកល្អ ត្រូវមានទម្ងន់ សក្តិសមទៅនឹង ទំហំរបស់វា ដើម្បីបង្ហាញថាវាមានសាច់ណែន និងទុំឬក៏អត់។ អ្នកអាចធ្វើការប្រៀបធៀបនូវទម្ងន់ របស់ផ្លែឪឡឹក ដែលមានទំហំប្រហាក់ប្រហែលគ្នា រួចជ្រើសរើសឪឡឹកដែលអ្នកគិតថាធ្ងន់ជាង ព្រោះវាទុំ និងមានសាច់ហាប់ណែនល្អជាង។

៨. ពណ៌

អ្នកត្រូវចេះពិនិត្យមើលពណ៌ របស់ផ្លែឪឡឹក។ ផ្លែឪឡឹក ដែលទុំល្អ មានពណ៌បៃតងចាស់ និងមើលទៅស្រគាំៗ ជាជាង ផ្លែឪឡឹក ណាដែលមានពណ៌បៃតងខ្ចី ព្រោះឪឡឹក ដែលមានពណ៌ភ្លឺៗ ភាគច្រើនសុទ្ធតែ មិនទាន់ទុំល្អ។

៩. គោះ

របៀបជ្រើសរើស ផ្លែឪឡឹកតាមការគោះ អាចជាតិចនិច ដែលពិបាកបន្តិច។ អ្នកអាចសាកល្បង យកដៃទៅទះ ឬយកក្រញ៉ដៃ ទៅគោះ លើសំបកឪឡឹក រួចស្តាប់សំលេងរបស់វា។ ផ្លែឪឡឹក ដែលទុំ បង្កើតសំលេងទាប ប៉ុន្តែបើសំលេងដែលគ្រលរ មានន័យថាវា មិនទាន់ទុំ ឬទុំជ្រុលហើយ៕ 

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តិចនិចជ្រើសរើស ផ្លែឪឡឹក បានយ៉ាងល្អឥតខ្ចោះ ដោយមិនចាំបាច់ពុះ

តិចនិចជ្រើសរើស ផ្លែឪឡឹក បានយ៉ាងល្អឥតខ្ចោះ ដោយមិនចាំបាច់ពុះ

តិចនិចជ្រើសរើស ផ្លែឪឡឹក បានយ៉ាងល្អឥតខ្ចោះ ដោយមិនចាំបាច់ពុះ

តិចនិចជ្រើសរើស ផ្លែឪឡឹក បានយ៉ាងល្អឥតខ្ចោះ ដោយមិនចាំបាច់ពុះ

តិចនិចជ្រើសរើស ផ្លែឪឡឹក បានយ៉ាងល្អឥតខ្ចោះ ដោយមិនចាំបាច់ពុះ

តិចនិចជ្រើសរើស ផ្លែឪឡឹក បានយ៉ាងល្អឥតខ្ចោះ ដោយមិនចាំបាច់ពុះ