កូរ៉េ​ខាងត្បូង​ជំរុញ​ឱ្យ​ពលរដ្ឋ​បង្កើតកូន​ឱ្យ​បាន​ច្រើន ​ចំណែក​ជប៉ុន​ត្រូវ​ ការ​មនុស្ស​១០​លាន​នាក់​ទៅ​រស់នៅ​ ក្នុង​ប្រទេស​ខ្លួន​

ប្រទេសកូរ៉េខាងត្បូងបានបង្កើតកម្ម វិធីជំរុញឱ្យមនុស្សពេញវ័យឆាប់រៀបការ និងបង្កើតកូនចៅដើម្បីបន្ដពូជពង្សខណៈដែលទារកកើតនៅក្នុងប្រទេសនេះថយចុះគួរឱ្យព្រួយបារម្ភហើយបើទុកឱ្យមានស្ថានភាពបែបនេះចេះតែបន្ដទៀតនោះកូរ៉េខាងត្បូងក៏នឹងត្រូវផុតពូជពីផែនដី។

កូរ៉េ​ខាងត្បូង​ជំរុញ​ឱ្យ​ពលរដ្ឋ​បង្កើតកូន​ឱ្យ​បាន​ច្រើន ​ចំណែក​ជប៉ុន​ត្រូវ​ ការ​មនុស្ស​១០​លាន​នាក់​ទៅ​រស់នៅ​ ក្នុង​ប្រទេស​ខ្លួន​

ចំណែកជប៉ុនវិញពលរដ្ឋជាង១ភាគ៤ក្នុងចំណោមពលរដ្ឋទាំងអស់មានអាយុ លើសពី៦៥ឆ្នាំហើយចំនួនមនុស្សចាស់នឹងកើនឡើងរហូតដល់ទៅ៤០ភាគរយ នៅឆ្នាំ២០៥៥ពេលនោះចំនួនពលរដ្ឋ សរុបនឹងថយចុះពី១៣០លាននាក់សល់ តែ៩០លាននាក់ប៉ុណ្ណោះទាំងនោះជាក្ដី កង្វល់យ៉ាងខ្លាំងពីកង្វះពលរដ្ឋនៅជប៉ុន ។

សរុបប្រជាពលរដ្ឋជប៉ុនថយចុះយ៉ាងខ្លាំងចំណែកចំនួនមនុស្សចាស់បែរជាកើន ឡើងខ្ពស់ទៅវិញ។ ក្រសួងសុខាភិបាល ជប៉ុនបានប៉ាន់ប្រមាណថា ដល់ឆ្នាំ២០២៥ ជប៉ុននឹងខ្វះគ្រូពេទ្យរហូតដល់១លាននាក់ រួមទាំងគិលានុបដ្ឋាយិកាដើម្បីមើលថែមនុស្សចាស់ ។ ការជំរុញឱ្យមានជន អន្ដោប្រវេសន៍ចូលមកនៅក្នុងប្រទេសជប៉ុនគឺជារឿងចាំបាច់បំផុតដើម្បីរក្សា ចំនួនពលរដ្ឋឱ្យនៅថេរបាន។

បច្ចុប្បន្នមានតែ២ភាគរយប៉ុណ្ណោះក្នុង ប្រទេសជប៉ុនជាជនបរទេសមករស់នៅ។ ចាប់តាំងពីឆ្នាំ២០០៨មករដ្ឋាភិបាល ជប៉ុនបានចាប់ផ្ដើមឱ្យគិលានុបដ្ឋាយិកា មើលថែជនបរទេសដែលរស់នៅក្នុងទឹកដីជប៉ុនដូចជាពលរដ្ឋជប៉ុនអ៊ីចឹងដែរ ។ ជនបរទេសដែលទទួលបានការថែទាំខ្ពស់ចាំបាច់ត្រូវចេះនិយាយភាសារជប៉ុន។

មកទល់ពេលនេះមានគិលានុបដ្ឋា យិកាបរទេស៣០៤នាក់ប៉ុណ្ណោះឆ្លងកាត់ការបណ្ដុះបណ្ដាលហើយអ្នកទាំងនោះត្រូវ វិលត្រឡប់ទៅប្រទេសខ្លួនវិញក្រោយ បម្រើការងារបាន៣ទៅ៥ឆ្នាំ ។

តាមអ្នកឯកទេសក្នុងរយៈពេល៥០ឆ្នាំ ខាងមុខជប៉ុនត្រូវការគិលានុបដ្ឋាយិកា ដល់ទៅ១០លាននាក់មកពីបរទេសទើបអាចមើលថែទាំមនុស្សចាស់បាន។ ពល រដ្ឋដែលមកពីបរទេសចាំបាច់ត្រូវតែ រស់នៅក្នុងប្រទេសជប៉ុនបានយូរអង្វែង ទើបអាចក្លាយជាមនុស្សក្នុងសង្គមជប៉ុនជួយដោះស្រាយរឿងនយោបាយបាយបាន ៕ ម៉ែវ សាធី
កូរ៉េ​ខាងត្បូង​ជំរុញ​ឱ្យ​ពលរដ្ឋ​បង្កើតកូន​ឱ្យ​បាន​ច្រើន ​ចំណែក​ជប៉ុន​ត្រូវ​ ការ​មនុស្ស​១០​លាន​នាក់​ទៅ​រស់នៅ​ ក្នុង​ប្រទេស​ខ្លួន​

កូរ៉េ​ខាងត្បូង​ជំរុញ​ឱ្យ​ពលរដ្ឋ​បង្កើតកូន​ឱ្យ​បាន​ច្រើន ​ចំណែក​ជប៉ុន​ត្រូវ​ ការ​មនុស្ស​១០​លាន​នាក់​ទៅ​រស់នៅ​ ក្នុង​ប្រទេស​ខ្លួន​
ប្រភព៖ Nokorwatnews

  • កូរ៉េ​ខាងត្បូង​ជំរុញ​ឱ្យ​ពលរដ្ឋ​បង្កើតកូន​ឱ្យ​បាន​ច្រើន ​ចំណែក​ជប៉ុន​ត្រូវ​ ការ​មនុស្ស​១០​លាន​នាក់​ទៅ​រស់នៅ​ ក្នុង​ប្រទេស​ខ្លួន​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/16  Category:ជីវិតនិងសង្គម
Tags: