ផ្ទុះកន្លែងចតនាវាមុជទឹកក្នុងមូលដ្ឋានទ័ពដ៏ធំរបស់កូរ៉េខាងត្បូង បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់និងរបួស

(សេអ៊ូល)៖ មនុស្សម្នាក់បានស្លាប់ និង ២នាក់ទៀតរងរបួស បន្ទាប់ពីការផ្ទុះមួយ បានកើតឡើងនៅកន្លែងចត និងជួសជុល នាវាមុជទឹក របស់កងទ័ពជើងទឹកកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០១៦។

ការផ្ទុះបានកើតឡើង នៅវេលាម៉ោង ៨៖៣០នាទីព្រឹកថ្ងៃអង្គារ នេះ ស្ថិតនៅមូលដ្ឋានទ័ពជើងទឹកដ៏ធំឈ្មោះ Jinhae នៃខេត្ត Gyeongsang ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង។ ការផ្ទុះបានកើតឡើងនៅពេល ក្រុមជំនាញកំពុងធ្វើការ ជួសជុលនាវាមុជទឹក ខណៈមូលហេតុនៃការផ្ទុះកំពុង ស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ៕
ផ្ទុះកន្លែងចតនាវាមុជទឹកក្នុងមូលដ្ឋានទ័ពដ៏ធំរបស់កូរ៉េខាងត្បូង បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់និងរបួស
ប្រភព៖ Fresh News

  • ផ្ទុះកន្លែងចតនាវាមុជទឹកក្នុងមូលដ្ឋានទ័ពដ៏ធំរបស់កូរ៉េខាងត្បូង បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់និងរបួស已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/16  Category:ជីវិតនិងសង្គម
Tags: