អាជ្ញាធរថៃ​ចាប់​ខ្លួន​មនុស្ស​ជាច្រើន​នាក់​យក​ទៅ​សាក​សួរ​ជុំ​វិញ​ការ​បំផ្ទុះ​គ្រាប់​បែក​

អាជ្ញាធរថៃ​ចាប់​ខ្លួន​មនុស្ស​ជាច្រើន​នាក់​យក​ទៅ​សាក​សួរ​ជុំ​វិញ​ការ​បំផ្ទុះ​គ្រាប់​បែក​
អាជ្ញាធរថៃ នៅថ្ងៃចន្ទនេះ បាននិយាយថា ខ្លួនបានចាប់ខ្លួនមនុស្សជាច្រើននាក់យកទៅសាកសួរ ជុំវិញការបំផ្ទុះគ្រាប់បែកដ៏បង្ហូរឈាម នៅតាមបណ្ដាខេត្តភាគខាងត្បូងប្រទេសនេះ ដែលបានសម្លាប់មនុស្ស ៤នាក់ និងបង្កឲ្យមនុស្សរាប់សិបនាក់រងរបួស ក្នុងនោះមានភ្ញៀវទេសចរបរទេសផងដែរ។

ការបំផ្ទុះគ្រាប់បែកកាលពីសប្ដាហ៍មុន បានកើតឡើងប៉ុន្មានថ្ងៃក្រោយប្រទេសថៃធ្វើប្រជាមតិ ដើម្បីគាំទ្រសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីស្នើឡើងដោយពួកយោធា សម្រាប់បើកផ្លូវទៅរកការបោះឆ្នោតនៅចុងឆ្នាំ២០១៧។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ពុំមានក្រុមណាមួយចេញមុខទទួលខុសត្រូវនោះឡើយ ប៉ុន្តែ តម្រួត និងរដ្ឋាភិបាលថៃ បានភ្ជាប់ហេតុការណ៍បំផ្ទុះគ្រាប់បែកទាំងនោះ ទៅនឹងក្រុមបរទេស ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាមិនជាក់លាក់នៅក្នុងស្រុក។

អ្នកនាំពាក្យរដ្ឋាភិបាលយោធាថៃ លោក វីនថៃ ស៊ុរ៉ាវី បានថ្លែងថា មនុស្សជាច្រើន ត្រូវបានឃុំខ្លួននៅមូលដ្ឋានយោធា ប៉ុន្តែ គ្មាននរណាម្នាក់ ត្រូវបានចោទប្រកាន់នោះឡើយ។

លោក វីនថៃ ថ្លែងថា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី១១ ខែសីហា យោធាបានប្រើប្រាស់មាត្រា ៤៤ ដើម្បីកោះហៅមនុស្ស ដែលរដ្ឋគិតថា អាចផ្ដល់ព័ត៌មានមានប្រយោជន៍៕

ប្រភព៖ VOD

  • អាជ្ញាធរថៃ​ចាប់​ខ្លួន​មនុស្ស​ជាច្រើន​នាក់​យក​ទៅ​សាក​សួរ​ជុំ​វិញ​ការ​បំផ្ទុះ​គ្រាប់​បែក​已关闭评论
  • 42 views
  • Hide Sidebar
    A+
Publish on:2016/08/16  Category:ជីវិតនិងសង្គម
Tags: