ផ្ទុះ​គ្រាប់​បែក​៣​គ្រាប់​ ធ្វើ​ឲ្យ​របួស​ទាហាន​២​នាក់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ

ទាហាន២នាក់បានរងរបួសក្នុងហេតុការណ៍ផ្ទុះផ្ទួនៗ២កន្លែង ក្នុងខេត្តភាគខាងត្បូង Narathiwat កាលពីម្សិលមិញ ដោយហេតុការណ៍ថ្មីនេះ ឃ្លាតគ្នាមិនដល់១សប្ដាហ៍ផង បើគិតនឹងការផ្ទុះគ្រាប់បែក៨គ្រាប់ នៅទីក្រុងលំហែកាយ ធ្វើឲ្យបង្កភាពតក់ស្លុតដល់ប្រទេសទាំងមូល ។

ផ្ទុះ​គ្រាប់​បែក​៣​គ្រាប់​ ធ្វើ​ឲ្យ​របួស​ទាហាន​២​នាក់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ
ហេតុការណ៍ផ្ទុះ២គ្រាប់ចុងក្រោយនេះ កើតឡើងនៅស្រុក Bacho ដោយគ្រាប់បែកទាំង២នោះ ត្រូវបានបំផ្ទុះក្នុងគោលដៅវាយប្រហារទាហាន៨នាក់ ដែលជិះម៉ូតូ៤គ្រឿង ។ យោងតាមការរបាយការណ៍ស្ដីពីការផ្ទុះលើកទី១ វាកើតឡើងនៅពេលព្រឹកម៉ោង៧:០២នាទី ថ្ងៃច័ន្ទ នៅក្បែរវិហារសាសនាឥស្លាម Som Poy ក្នុងតំបន់ Tambon Kayo Mati
បំផ្ទុះលើកទី១នេះ ធ្វើឲ្យទាហាន២នាក់រងរបួស Ong-art Sihabutr និង Aran Panphrom ក្រោយមកក៏មានការផ្ទុះតូចមួយទៀត សំដៅលើក្រុមស៊ើបអង្កេតដែលចុះទៅពិនិត្យកន្លែងកើតហេតុ ប៉ុន្តែវាមិនបង្កជារបួសដល់នរណាម្នាក់ទេ ។
បន្តបន្ទាប់គ្នានេះ មានការបំផ្ទុះមួយទៀតក្នុងតំបន់ប្រជុំជន Yaha បង្កការខូចខាតតិចតួចដល់ហាងចំនួន៤ ក្រោយមកអាជ្ញាធររកឃើញគ្រាប់បែកមួយទៀត តែត្រូវគេកម្ទេចចោលទាន់ពេល មុននឹងវាផ្ទុះ ដោយប៉ូលិសក្នុងតំបន់ជឿថា ការបំផ្ទុះទាំងនេះ គឺធ្វើឡើងក្នុងគោលបំណងបង្កអស្ថិរភាព និងបំផ្លាញដល់ទ្រព្យសម្បត្តិជាច្រើនទៀត ។
ជាមួយនឹងការបំផ្ទុះគ្រាប់បែកបន្តបន្ទាប់គ្នានេះ ប៉ូលិសថៃបានថ្លែងឲ្យដឹងថា វិធីសាស្ត្រនៃការបំផ្ទុះទាំងនេះ មានភាពស្រដៀងគ្នានឹងការវាយប្រហាររបស់ក្រុមទាមទារផ្ដាច់រដ្ឋកាលពីឆ្នាំ២០០៤ ប៉ុន្តែព័ត៌មានលម្អិត នៅមិនទាន់ត្រូវបានបង្ហើបឲ្យដឹងទេ ៕
ប្រភព ៖ kqube
  • ផ្ទុះ​គ្រាប់​បែក​៣​គ្រាប់​ ធ្វើ​ឲ្យ​របួស​ទាហាន​២​នាក់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/16  Category:ជីវិតនិងសង្គម
Tags: