«ឈូស​ភ្នំ​យកដី​សង់​ផ្ទះ» យូរហើយទើប​ដឹង?

ខេត្តប៉ៃលិន ៖ បុរស​ម្នាក់ត្រូវ​គេ​ស្គាល់​ ថា ជា​មន្ត្រី​យោធា​បាន​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ភ្នំ​មួយ​កន្លែង ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន បណ្តាល​ឱ្យ​បាត់បង់​នូវ​សោភ័ណ​ភាព និង​ខូច​ទ្រង់ទ្រាយ​ដើម ខណៈ​អ្នក​សារព័ត៌មាន​ចុះ​សួរនាំ ស្រាប់តែ​ម្ចាស់​គ្រឿងចក្រ​បាន​អះ​អា ង​ថា មានការ​សុំ​អនុញ្ញាត​ច្បាប់​ចេញពី​អាជ្ញាធរ​មូលដ្ឋាន​តាំងពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់លើ​អ​ស់​ហើយ ។ តែ​ខាង​អាជ្ញា​ធរ​ស្រុក​សាលា​ក្រៅ និង​មន្ទីរ​បរិស្ថាន​ខេត្តបាន​បដិសេធ​ដាច់ខាត ព្រម​ទាំង​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ ចុះ​ទៅ​ដក​កូនសោ​គ្រឿង​ចក្រ​​នោះ​ ចេញ​មិន​ឱ្យ​បន្តសកម្មភាព​ទៀត​ឡើយ ។

សកម្មភាព​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ភ្នំ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ​សីហា​២០១៦ ស្ថិត​នៅ​ចំណុច​ដី​ថ្មី ខាងក្រោយ​កាស៊ីណូ​ម្កុដ​ពេជ្រ ក្បែរ​បន្ទាយ​យោធា ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មន្ត្រី​យោធា​ម្នាក់​ប្រចាំការ​នៅ​ព្រំដែន​កម្ពុជា​ថៃក្បែរ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បាន​ធ្វើ​សកម្មភាព​យក​គ្រឿង​ច​ក្រ​ទៅ​ជីក​កកាយ​ដី​ភ្នំ​នៅ​ចំណុច​ខាងលើ អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដោយពេល​នោះ មាន​ខាង​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ទៅ​ថតរូប​យក​សកម្មភាព​ការ​ឈូស​ឆាយ​នោះ ស្រាប់តែ​ម្ចាស់​គ្រឿងចក្រ​បាន​អះអាង​ថា ខាង​មន្ត្រី​យោធា​នោះ​បាន​សុំ​ច្បាប់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំ​ដា ប់​ថ្នាក់​អស់ហើយ ទើប​នាំ​គ្នា​ឈូស​ឆាយដី​ភ្នំ​នេះ​តែ​ម្តង ។ ប្រភព​បន្ត​ទៀត​ថា ពេល​នោះ​គេ​មិន​ឃើញ​មាន​អាជ្ញាធរ​ណា​ម្នាក់​ចុះ​ទៅ​ធ្វើការ​ហាមឃាត់​ទេ ដោយ​បណ្តែតបណ្តោយ​ឱ្យ​ជីក​ក​កាយ​​ស្ទើរ​អស់រលីង​តែ​ម្តង ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក​សំ សា​រ៉េ​ត អភិបាលស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា ខាង​អាជ្ញាធរ​មិន​បាន​ចេញ​លិខិតអនុញ្ញាត​ឱ្យ​នរណា​ម្នាក់​យក​គ្រឿងចក្រ​​ទៅ​ជីក​កកាយ​ដី​ភ្នំ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ឬ​ធ្វើ​អ្វី​ផ្សេង​នោះ​ឡើយ ។ លោក​បន្ត​ទៀត​ថា បើសិនជា​គេ​អះអាង​​ដូច​ខា​ង​លើ​នោះ​ សូម​ឱ្យ​ទទួលទោស​តាម​ផ្លូវច្បាប់ ហើយ​ខាង​លោក​​នឹង​ចាត់​ក្រុមការងារ​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ ដើម្បី​ធ្វើការ​ហាមឃាត់​ភ្លាម​ៗ​ផង​ដែរ ។