ច​ន ច័ន្ទ​លក្ខិណា ស្ដាយក្រោយ ក្រោយ​ធ្វើ​ខុស​ចំពោះ ​…

6 Videos


តារាសម្ដែងសម្រស់ចាំ ចន ច័ន្ទលក្ខិណា បានសម្ដែងអារម្មណ៍សោកស្ដាយទៅកាន់កូនស្រី ក្រោយពេលដែលខ្លួនយល់ថា បានធ្វើនូវទង្វើខុសទៅកាន់កូនស្រីកាលពីនៅតូច ។

ច​ន ច័ន្ទ​លក្ខិណា ស្ដាយក្រោយ ក្រោយ​ធ្វើ​ខុស​ចំពោះ ​…

ថ្មីៗនេះ តារាសម្ដែងរាងខ្ពស់ស្រឡះរូបនេះបានចាប់អារម្មណ៍ទៅលើព័ត៌មានមួយដែលមានចំណងជើងថា «៣ ប្រយោគដែលឪពុកម្តាយសម័យថ្មី គួរតែឈប់ប្រើជាមួយកូន!» ដោយអ្នកនាងបានបញ្ចេញយោបល់ និង បង្ហាញពីបទពិសោធន៍ស្ដាយក្រោយមួយប្រាប់ដល់មហាជនតាមគណនីហ្វេសប៊ុកដោយភ្ជាប់ជាមួយសារព័ត៌មានខាងលើឱ្យដឹងថា «ស្តាយក្រោយរហូតដល់សព្វថ្ងៃនូវទង្វើខុសឆ្គង ១ ចំពោះកូនកាលពីតូចតែពេលនោះជាការក្នាញ់និងញោះលេង មានអារម្មណ៍ថាខុស តាំងពីពេលនោះមកគឺសូម្បីពាក្យបន្ទោស និង ស្តីឱ្យកូនគឺគ្មានសោះឡើយហើយនឹងព្យាយាមបន្តជារៀងរហូត»

ច​ន ច័ន្ទ​លក្ខិណា ស្ដាយក្រោយ ក្រោយ​ធ្វើ​ខុស​ចំពោះ ​…

នេះជាការតាំងចិត្តមួយរបស់តារាសម្ដែងមេម៉ាយកូនមួយរូបនេះ ក្នុងការអប់រំកូនឱ្យបានល្អ ដោយជៀសវាងការស្ដីបន្ទោសកូន ហើយព្យាយាមធ្វើជាគំរូល្អដល់កូនតាមតែអ្នកនាងអាចធ្វើទៅបាន ជៀសវាងការប្រើវិធីសាស្ត្រអប់រំមិនបានល្អ នាំឱ្យមានវិប្បដិសារៈទៅថ្ងៃក្រោយ ៕ ភូមិន្ទ

ច​ន ច័ន្ទ​លក្ខិណា ស្ដាយក្រោយ ក្រោយ​ធ្វើ​ខុស​ចំពោះ ​…ច​ន ច័ន្ទ​លក្ខិណា ស្ដាយក្រោយ ក្រោយ​ធ្វើ​ខុស​ចំពោះ ​…ច​ន ច័ន្ទ​លក្ខិណា ស្ដាយក្រោយ ក្រោយ​ធ្វើ​ខុស​ចំពោះ ​…