Juventus​ប្រាប់​កីឡាករ​Higuain​ឱ្យ​សម្រក​ទម្ងន់​មុន​ពេល​ចូល​លេង​នៅ​រដូវ​កាល​ថ្មី

Juventus​ជា​ក្លិប​ល្បី​នៅ​Calcio Serie A អី​ុ​តា​លី ចង់​ឃើញ​កីឡាករ Gonzalo Higuain ខ្សែប្រយុទ្ធ​ឆ្នើម​មាន​រូបរាង​សមសួន​មុន​ពេល​រដូវ​កាល​ថ្មី​បើក​ឆាក ក្រោយ​ពី​ទទួល​ការ​រិះគន់​ថា​ធាត់​ដូច​ជ្រូក​គួរ​បញ្ចុះទម្ងន់​ឱ្យ​បាន​ឆាប់ ។

ខ្សែប្រយុទ្ធ​ជនជាតិ​អា​ហ្ស​ង់​ទី​ន ដែល​ផ្លាស់​ពី​ក្លិប Napoli ក្នុង​តម្លៃ​ខ្លួន​៩០​លាន​អឺ​រ៉ូ​រូប​នេះ​បាន​ទទួល​រង​ការ​រិះគន់​ក្រោយ​ពេល​ចូល​លេង​ជា​លើក​ដំបូង​ជាមួយ​Juventus ថា ធាត់​ដូច​ជ្រូក​គួរ​បញ្ចុះទម្ងន់ ។

តាម​ប្រភព​ពី​ទីភ្នាក់ងារ​ព័ត៌មាន​មួយ​បាន​ផ្សាយ​ថា Juventus មាន​គម្រោង​ឱ្យ​កីឡាករ​ក្លិប​Real Mardid រូប​នេះ​សម្រក​ទម្ងន់​មុន​ពេល​រដូវ​កាល​ថ្មី​ចាប់ផ្ដើម ៕