​ដឹង​ទេ​ថា​បុណ្យ​សែន​ក្បាល​ទឹក​ឆ្នាំ​នេះ ​ប៉ះ​ចំ​ថ្ងៃ​ពិសេស​ជាង​ឆ្នាំ​មុន​ៗ​?​(​មាន​វីដេអូ​)

អប្បិយជំនឿ៖ ពិធីបុណ្យសែនក្បាលទឹក ដែលជាទំនៀមទម្លាប់ប្រពៃណីប្រជាជនកម្ពុជាជាប់សែស្រឡាយចិនប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលខាននោះ នឹងចាប់ផ្ដើមនៅថ្ងៃស្អែកនេះទៀតហើយ គឺត្រូវនិងថ្ងៃ ១៤ កើត ខែស្រាពណ៍ ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០១៦។ អ្នកជាប់សែស្រឡាយចិន ច្បាស់ជាសម្បូរសប្បាយចំណីចំណុកទទួលទានទៀតហើយ ព្រោះពិធីបុណ្យនេះ ប្រៀបដូចជាពិធីបុណ្យភ្ជុំបិណ្ឌធំរបស់ខ្មែរដែរ។

ប៉ុន្តែចំណុចមួយដ៏ពិសេស សម្រាប់សែនក្បាលទឹកឆ្នាំនេះ តើអ្នកជាប់សែស្រឡាយចិនទាំងអស់ ដែលរស់នៅប្រទេសកម្ពុជា បានដឹងទេថា មានលក្ខណៈពិសេសយ៉ាងម៉េចខ្លះ? បើមិនទាន់ជ្រាប់ច្បាស់នៅឡើយ សូមប្រិយមិត្តទស្សនាជាមួយវីដេអូខាងក្រោមនេះ និងបានជ្រាបច្បាស់ជាមិនខានឡើយ ព្រោះលោកយាយ រ័ត្ន គ្រូទាយដ៏ល្បីឈ្មោះនៅមុខព្រះបរមរាជវាំង គាត់បញ្ជាក់ថា សែនក្បាលទឹកឆ្នាំនេះ ប៉ះចំថ្ងៃពិសេសមិនធម្មតា។

ប្រភព៖ kqube

  • ​ដឹង​ទេ​ថា​បុណ្យ​សែន​ក្បាល​ទឹក​ឆ្នាំ​នេះ ​ប៉ះ​ចំ​ថ្ងៃ​ពិសេស​ជាង​ឆ្នាំ​មុន​ៗ​?​(​មាន​វីដេអូ​)已关闭评论
  • 46 views
  • Hide Sidebar
    A+
Publish on:2016/08/16  Category:ចំនេះដឹង
Tags: