យឹម តាស្រង់ ត្រូវ​គេ​ដៀល​ថា ខួរ​​ក្បាល​​មាន​​បញ្ហា ក្រោយ​​បទ «ស៊ី​ចេក​ផឹក​ទឹក» រង​​ការ​​រិះ​​គន់​​ជា​​ថ្មី

(ភ្នំពេញ)៖ សន្ទុះនៃបទមិនចំលងកើនឡើង បទចម្រៀងចំលងទំនុកពីគេ ក៏ក្លាយជាប្រធានបទដ៏ក្ដៅគគុក បទចម្រៀង «ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ និង​បទ ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន» ត្រូវបានរងព្យុះសំឡេងរិះគន់ធ្ងន់ៗ រហូតធ្វើឲ្យអ្នកនិពន្ធ លោក ងួន សុបិន ស្ទើរតែបាក់ទឹកចិត្តក្នុងការតែងនិពន្ធ ព្រោះលោកឈឺចិត្តនឹងពាក្យសំដីដៀលត្មិះពីសំណាក់អ្នកលេងបណ្ដាញសង្គម។

កាលពីម្សិលមិញ បទចម្រៀង «ស៊ីចេក ផឹកទឹក» ដែលបានបកស្រាយដោយនាង និរត្តន៍ តារាចម្រៀងរបស់ផលិតកម្មថោន ត្រូវ​បាន​ចែក​រំលែក​សារ​ជា​ថ្មី ដែល​បទ​នេះ​ចេញ​លក់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មីនា នោះ ហើយបទចម្រៀងនេះទៀតសោត ត្រូវបានចេញដើម្បីរាំកំសាន្តក្នុងពេលចូលឆ្នាំ។

សំឡេងរិះគន់បានផ្ទុះឡើងសារជាថ្មី ក្រោយពីនាង និរត្តន៍ តារាចម្រៀងជើងថ្មីថោន បានយកទៅបកស្រាយលើឆាកតន្ត្រីរបស់បាយ័ន។

ប្រិយមិត្តមួយចំនួនបានដៀលត្មិះធ្ងន់ៗ ទៅលើអត្ថន័យនៃការនិពន្ធ ព្រោះបទចម្រៀងនេះ គ្មានលឺពាក្យផ្សេងៗ ក្រៅពីស៊ីចេក ផឹកទឹក ប្រិយមិត្តម្នាក់បាននិយាយថា អ្នកនិពន្ធបទចម្រៀងហ្នឹង ប្រហែលមានបញ្ហាខួរក្បាលហើយមើលទៅ រួចអ្នកច្រៀងហ្នឹងមុខក្រាស់អ្នកចេះខ្មាស់គេ។

រីឯប្រិយមិត្តផ្សេងទៀតបាននិយាយថា អ្នកនិពន្ធរូបនេះប្រហែលស្រេកឃ្លានតណ្ហាខ្លាំងហើយ បានជានិពន្ធចេញមកបែបហ្នឹង។

ចំនែកឯកញ្ញា និរត្តន៍ ធ្លាប់បាននិយាយថា នាងច្រៀងតាមតែបទចម្រៀងដែលគេនិពន្ធ នឹងក្រុមហ៊ុនដាក់ឲ្យប៉ុណ្ណោះ ព្រោះ​បទ​ចម្រៀង​នេះ​មិន​មែន​មិន​ធ្លាប់​មាន​សំឡេង​រិះ​គន់​ទេ គឹមានតាំងពីមុនពេលចូលឆ្នាំខ្មែរទៀតផង។

កន្លងមកគេធ្លាប់បាន លោក យឹម តាស្រង់ ឲ្យដំបូន្មានលោក កែវ វាសនា ម្ចាស់បទ «ស៊ីបានចេះតែស៊ីទៅ» ថា​ដើរ​កាត់​ភ្លៀង​តែង​តែ​ទទឹក តែ​ពេល​នេះដល់​​វគ្គ​លោក​ម្ដង ហាក់​ដូច​មិន​មាន​ទាន់មានប្រតិកម្មយ៉ាងណាទេ៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា បទ «ស៊ីចេកផឹកទឹក» ត្រូវបានគាស់កកាយសាជាថ្មី និងរងការដៀលយ៉ាងចាស់ដៃ ពីអ្នកលេងហ្វេសប៊ុក ។ គួរំលឹកផងដែរថា មហាជនជាច្រើន នៅតាមបណ្តាញសង្គមហ្វេសប៊ុក បានងាកមកចាប់អារម្មណ៍ និងដៀលយ៉ាងចាស់ដៃ នូវបទចម្រៀងមួយទៀតចំណងជើងថា "ស៊ីចេកផឹកទឹក" ច្រៀងដោយតារាចម្រៀងវ័យក្មេង គឺកញ្ញា និរ័ត្នន៍ ក្នុងផលិតកម្មថោន។

ចំពោះបទចម្រៀង "ស៊ីចេកផឹកទឹក" ពេលចេញដំបូង មិនសូវរងការរិះគន់ប៉ុន្មានទេ ស្រាប់តែក្រោយមក មនុស្សជាច្រើននាក់ បានចាប់ផ្តើមមានប្រតិកម្មនឹងអត្ថន័យក្នុងបទចម្រៀងនេះយ៉ាងខ្លាំង។

ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គម បានបញ្ចេញយោបល់ថា "បទចម្រៀងនេះ មានន័យអាក្រក់ មិនសាកសម នឹងយកមកច្រៀងទាល់តែសោះ ដែលហាក់បីដូចជា ច្រៀងបកស្រាយនឹងរឿងផ្លូវភេទអញ្ចឹង"។ ហើយក៏មានអ្នករិះគន់ខ្លះទៀត បានពោលពាក្យថា "អត្ថន័យទាំងមូលលឺតែ ស៊ីចេកផឹកទឹក ដូចគ្មានអ្វីប្លែក និងគ្មានពិរោះសូម្បីតែបន្តិច"៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload