តារាភេទទី៣ Yoshi កាន់តែពេញវ័យ កាន់តែស្អាតខ្លាំងឡើងៗ!

ថៃ៖ ដូចជាប្រិយមិត្តបានស្គាល់រួចមកហើយ ពីតារាភេទទី៣ដ៏ល្បីម្នាក់ នាង Yoshi ដែលកាលពីប៉ុន្មានខែមុន រូបនាងក៏ធ្លាប់មានវត្តមាន នៅប្រទេសកម្ពុជាយើងដែរ កាលពេលសម្ពោធខ្សែភាពយន្តថៃបែបកំប្លែង ដែលរួមសម្តែងជាមួយលោក Nick។

ចំពោះ Yoshi ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែទាក់ទាញខ្លាំងឡើងៗ ជាមួយនឹងស្ទាយលេងខ្លួនស៊ិចស៊ីបញ្ចេញសាច់របស់នាង។ ហើយកាលពីថ្មីៗនេះដែរ នាង ក៏បានបង្ហាញនូវឈុតបីគីនី២សន្លឹក នៅឯឆ្នេរសមុទ្រ ដែលធ្វើឲ្យអ្នកគាំទ្រ លាន់មាត់សរសើរថា "សម្រស់របស់នាងស្រស់ស្អាត ពេលធំឡើង ដែលដូចនារីពិតខ្លាំងណាស់"

ដោយសារតែនឹងរូបសម្រស់ គួរឲ្យស្រលាញ់ អមជាមួយនឹងរូបរាងស្គមស្តើងរបស់ តារាស្រីភេទទី៣រូបនេះហើយ បានទាញចិត្តអ្នកលេងបណ្តាញសង្គម ឲ្យចុចFollowរូបនាង ក្នុងអ៊ិនស្តាក្រាមទៅដល់រាប់ម៉ឺននាក់ឯណោះ៕

ចងដឹងថា Yoshiឥឡូវcute  តោះមើលរូបថតខាងក្រោម! 

កំណត់ហេតុខ្មែរឡួត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា នាង Yoshi ត្រូវបានល្បីល្បាញខ្លាំង លើរូបសម្រស់របស់នាង ដែលដូចនឹងនារីពិតៗ។

ដូចជាប្រិយមិត្ត ធ្លាប់ជ្រាបរួចមកហើយ ពីតារាភេទទី៣ Poyd ត្រូវបានគេទទួលស្គាល់ថា ជាតារាភេទទី៣ ដ៏ស្រស់ស្អាតបំផុត ។ ប៉ុន្តែលើកនេះ មានតារាភេទទី៣ ដ៏វ័យក្មេងម្នាក់ ទៀតហើយ ដែលមានសម្រស់ស្រស់ស្អាតមិនចាញ់នឹង Poyd ប៉ុន្មានទេ។

ចំពោះ Yoshi ជាតារាភេទទី៣ វ័យក្មេងម្នាក់ ត្រូវបានអ្នកគាំទ្រជាច្រើននាក់ សរសើរមិនដាច់ពីមាត់ ពីសម្រស់ដ៏ស្រស់សោភា ដែលមានភ្នែកធំៗ ច្រមុះខ្ពស់ស្រួច ស្បែកសស្អាត និងរាងស្រឡូន ថែមទៀតផង។ យោងតាមគេហទំព័របរទេសមួយ បានឲ្យដឹងថា អ្នកលេងអ៊ិនធើណេត បានចាត់ទុក នាងជាតារាភេទទី៣ដ៏ស្រស់ស្អាតបំផុត ប្រចាំប្រទេសថៃផងដែរ។ ជាមួយគ្នានោះដែរ Yoshi បានអះអាងថា សម្រស់របស់នាង ជាសម្រស់ពិត ដោយមិនបានកែសម្ផស្សអ្វីនោះទេ ហើយវាក៏ពិបាក ក្នុងការកែសម្ផស្ស ឲ្យមានទម្រង់មុខបែបនេះ នោះដែរ។ ហើយនាងក៏មិនទាន់កែ ភេទផងដែរ។ ប៉ុន្តែនាងបានសារភាពថា បានកែសម្ផស្ស ត្រង់បបូរមាត់មួយតែប៉ុណ្ណោះ៕

តោះមើលសម្រស់របស់ តារាភេទទី៣ដ៏ក្មេងខ្ចី ម្នាក់នេះ ទៅមើល ថាស្រស់ស្អាតកម្រិតណា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload