នារី​ខូចចិត្ត​ខឹង​សង្សារ​មិន​មកជួប​ជាច្រើន​ថ្ងៃ បាន​លោត​ពីលើផ្ទះ​សំណាងល្អ​ត្រឹម​របួសធ្ងន់

ខេត្តកំពង់ស្ពឺ ៖ ទំនងនឹកពេកលាយលំនឹងខឹងផង នារីរូបស្អាត់ម្នាក់ខឹងនឹងសង្សារទ្រាំលែងបានព្រោះតែរង់ចាំផ្លូវមិនឃើញមកជួបគ្នាជាច្រើនថ្ងៃមកនោះបានលោតពីលើផ្ទះប៉ងស្លាប់ខ្លួនដើម្បីបញ្ជាក់ពីការស្រឡាញគ្មានរូបបងម្តេចបាន ប៉ុន្តែសំណាងណាស់បានត្រឹមរងរបួសធ្វើឲ្យសាច់ញាតិភ័យបះសក់ម្នាក់ៗសាបមាត់សាបក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៦ សីហា ២០១៦ ស្ថិតនៅចំណុចផ្ទះក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

KA-16-08-2016-05

សមត្ថកិច្ចថា នារីរងគ្រោះឈ្មោះ អាទី អាយុ២៦ឆ្នាំ មានសង្សារឈ្មោះម៉េច សាម៉ន ។ មុនពេលកើតហេតុ អ្នកនៅក្នុងផ្ទះមិនបានដឹងនារីរងគ្រោះលោតពីលើផ្ទះនោះទេ តែបានភ្ញាក់ផ្អើលពេលឮសូរសំឡេងក្រាំង ក៏បាននាំគ្នាស្ទុះចេញមកមើល ក៏ឃើញនារីរងគ្រោះដេកដួលបាត់ទៅហើយប៉ុន្តែមិនសន្លប់ទេ ។ ករណីនេះបើតាមការឲ្យដឹងពីនារីរងគ្រោះថា នាងចង់ស្លាប់ ព្រោះតែសង្សារមិនព្រមមកជួបជាច្រើនថ្ងៃមកហើយ ទើបឈឺចិត្តមិនអាចទ្រាំរស់តទៅទៀតបាន ។ បន្ទាប់ពីកើតហេតុ នារីរងគ្រោះត្រូវបងប្អូនដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗដែរ ៕

KA-16-08-2016-06