ក្រសួង​គ្រោង​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ជជែក​លើ​បញ្ហា​រាំងស្ទះ​នៃ​សេចក្ដី​ព្រាង​ច្បាប់​ទទួល​បាន​ព័ត៌មាន

ក្រសួង​ព័ត៌មាន​គ្រោង​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច ដើម្បី​ជជែក​លើ​បញ្ហា​រាំងស្ទះ​មួយ​ចំនួន នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធិ ថ្លែង​បន្ទាប់​ពី​បិទ​បញ្ចប់​កិច្ច​ប្រជុំ​លើក​ទី​១០ នៃ​ក្រុម​ការងារ​បច្ចេកទេស រៀបចំ​តាក់តែង​សេចក្ដី​ព្រាវ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន នៅ​ថ្ងៃ​ទី​១៦ សីហា ថា លោក​នឹង​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច ដើម្បី​ជជែក​លើ​បញ្ហា​រាំងស្ទះ​មួយ​ចំនួន​ជុំវិញ​ច្បាប់​នេះ។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ត្រូវ​បាន​ក្រសួង​ព័ត៌មាន​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​នេះ បាន​ចំនួន ៩​ជំពូក និង ៣៤​មាត្រា ហើយ​កំពុង​ដាក់​អោយ​​ពិភាក្សា ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​អ្នក​សារព័ត៌មាន អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​បច្ចេកទេស​ដែល​មាន​អង្គការ​យូណេស្កូ (UNESCO) ជាដើម។

កាល​ពី​ដើម​ឆ្នាំ​២០១៤ ក្រសួង​ព័ត៌មាន​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ឬ​ហៅ​ថា MOU ជាមួយ​អង្គការ​យូណេស្កូ ដើម្បី​ដឹកនាំ​បង្កើត​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​ឡើង ដោយ​គ្រោង​ ប្រើ​រយៈពេល ៣​ឆ្នាំ។ ស្រប​ពេល​គ្នា​នោះ​ដែរ ប្រទេស​ស៊ុយអែត (Sweden) ក៏​បាន​ផ្ដល់​ទឹក​ប្រាក់​ប្រមាណ​មួយ​លាន​ដុល្លារ​សម្រាប់​ធ្វើ​ការងារ​នេះ​ ដែរ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។