Update: អគ្គិភ័យដែលឆេះភោជនីយដ្ឋាន «ចេនឡា» នៅខណ្ឌជ្រោយចង្វារ បានរលត់វិញហើយ, បំផ្លាញទ្រព្យសម្បត្តិមួយចំនួន

(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះភោជនីយដ្ឋាន «ចេនឡា» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានរលត់ទៅវិញហើយ នៅវេលាម៉ោងប្រមាណ៣៖៥០នាទី រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ ក្រោយពីមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា សម្រាប់គ្រោះអគ្គិភ័យនេះ បានបំផ្លាញទ្រព្យសម្បត្តិមួយចំនួននៅក្នុងហាង ហើយពេលឆាបឆេះនោះ ម្ចាស់ហាងមិននៅនោះឡើយ។

បើតាមសមត្ថកិច្ច មូលហេតុដែលនាំឲ្យគ្រោះអគ្គិភ័យ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយរថយន្តពន្លត់អគ្គិភ័យពី៥ទៅ៦គ្រឿង របស់សាលាខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានជួយអន្តរាគមន៍បាញ់ពន្លត់៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត