ទិញទូរស័ព្ទ LG ថៃ្ងនេះ នឹងទទួលបានការថែមជូន យ៉ាងច្រើនសន្ធឹកសន្ធាប់

ដោយសារតែមានការគ្រាំទ្រ ពីសំណាក់អតិថិជន ដែលតែងតែនិយមប្រើប្រាស់ទូរស័ព្ទ ស្មាតហ្វូនរបស់ LG កន្លងមក ។ ក្រុមហ៊ុន LG និង ក្រុមហ៊ុន G Gear បានរៀបចំកម្មវិធីមួយដ៏ពិសេស សំរាប់អតិថិជនទាំងអស់ ដែលបានជាវទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីណាមួយចាប់ពីថ្ងៃទី 15 ខែ សីហា ដល់ ថ្ងៃ 14 ខែ កញ្ញ ឆ្នាំ 2016 ។

ការផ្តល់ជូននេះធ្វើឡើង សំរាប់ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីមួយចំនួន រួមមានដូចជា LG G5se, LG Stylus2 , LG K10 LTE ( Coming Soon ) , LG K10 និង LG K7 ដែលមានការថែមជូនយ៉ាងច្រើនសន្ធឹបសន្ធាប់ ដូចជា ស្រោមទូរស័ព្ទ ផ្លាស្ទិកការពារអេក្រង់ ដុំសាក់ថ្មចល័ត ( Power Bank ) Memory Card 16GB និង 32 GB ។ នឹងអ្វីដែលរឹតតែពិសេសជាងនេះទៅទៀត សំរាប់អតិថិជនទាំងអស់ដែលជាវទូរស័ព្ទ LG G5se និងទទួសបានបន្ថែមនៅLG Camplus តម្លៃ 69 ដុល្លាដោយឥតគិតថ្លៃ ។

សូមជំរាបជូនថាសំរាប់ការផ្តល់ជូនខាងលើនេះ គឺអតិថិជនទាំងអស់ អាចរកជាវបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃ និង គ្រប់សាខា LG BrandShop នៅតាមបណ្ដាខេត្តទាំងអស់លើកលែងតែរាជធានីភ្នំពេញ តែប៉ុណ្ណោះ។
ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 023 222 699 ។
  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទិញទូរស័ព្ទ LG ថៃ្ងនេះ នឹងទទួលបានការថែមជូន យ៉ាងច្រើនសន្ធឹកសន្ធាប់

ទិញទូរស័ព្ទ LG ថៃ្ងនេះ នឹងទទួលបានការថែមជូន យ៉ាងច្រើនសន្ធឹកសន្ធាប់