​ពលករ​​​​២១​​នាក់​នៅ​ការដ្ឋាន​សំណង់​​ Sino Great Wall ​​​​ក្បែរ​រដ្ឋសភា​​ ​ត្រូវ​សមត្ថកិច្ច​​​ចាប់​ឃាត់ខ្លួន

រាជធានីភ្នំពេញ៖  នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ ពលករបរទេសចំនួន២១នាក់ នៅការដ្ឋានសំណង់ Sino Great Wall សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ចាប់ឃាត់ខ្លួននឹងបញ្ជូនមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្ទាប់ពីរកឃើញថាគ្មានលិខិតឆ្លងដែន និងស្នាក់នៅខុសច្បាប់។

​ពលករ​​​​២១​​នាក់​នៅ​ការដ្ឋាន​សំណង់​​ Sino Great Wall ​​​​ក្បែរ​រដ្ឋសភា​​ ​ត្រូវ​សមត្ថកិច្ច​​​ចាប់​ឃាត់ខ្លួន
ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងក្រោយពេលដែលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ និងសម្របសម្រួលដោយតំណាងអយ្យការ បានចុះត្រួតពិនិត្យឯកសារលិខិតឆ្លងដែន ទិដ្ឋាការ និងសៀវភៅការងាររបស់ពលករបរទេសចំនួនសរុប ១៩១នាក់នៅការដ្ឋានសំណង់ខាងលើ៕
​ពលករ​​​​២១​​នាក់​នៅ​ការដ្ឋាន​សំណង់​​ Sino Great Wall ​​​​ក្បែរ​រដ្ឋសភា​​ ​ត្រូវ​សមត្ថកិច្ច​​​ចាប់​ឃាត់ខ្លួន​ពលករ​​​​២១​​នាក់​នៅ​ការដ្ឋាន​សំណង់​​ Sino Great Wall ​​​​ក្បែរ​រដ្ឋសភា​​ ​ត្រូវ​សមត្ថកិច្ច​​​ចាប់​ឃាត់ខ្លួន
ប្រភព ៖ kqube