ជើង​ឯក​ក្នុង​ទ្រុង​ម្នាក់​នឹង​សម្តែង​ក្នុង​ខ្សែ​ភាព​យន្ត​របស់ វីន ឌី​សែល (Vin Diesel)

អាជីពជាតារាភាពយន្តដំបូងរបស់ ខូណឺរ មែកហ្គ្រេហ្គឺរ (Conor  McGregor) ជើងឯកប្រដាល់ក្នុងទ្រុងដែលធ្លាប់ផ្តួលគូប្រកួតឱ្យសន្លប់អស់ជាច្រើន នាពេលនេះបានចាប់ផ្តើមជាផ្លូវការហើយ ដោយអ្នកលេងជើងខ្លាំងរូបនេះនឹងមានវត្តមានសម្តែងក្នុងខ្សែភាពយន្តរបស់ វីន ឌីសែល (Vin Diesel)

ជើង​ឯក​ក្នុង​ទ្រុង​ម្នាក់​នឹង​សម្តែង​ក្នុង​ខ្សែ​ភាព​យន្ត​របស់ វីន ឌី​សែល (Vin Diesel)

ជើងឯកប្រដាល់ជាតិ អាយរីស (Irish) រូបនេះបានប្រាប់ថា ហូលីវូដ (Hollywood) បានកំពុងតែគោះទ្វាររបស់គាត់។ ហើយ វីន ឌីសែល (Vin Diesel) ជាអ្នកគាំទ្រដ៏ក្លាំងក្លាម្នាក់នៅពេលនិយាយដល់រឿងដែលត្រូវដាក់បញ្ចូលកីឡាករល្បីៗចូលទៅក្នុងខ្សែភាពយន្តរបស់គាត់ដូចជាឱ្យ រ៉ុនដា រូស៊ី (Ronda Rousey) សម្តែងក្នុងរឿង ហ្វ្យ៊ូរៀស សេវិន (Furious 7) ជាដើម។

ជើង​ឯក​ក្នុង​ទ្រុង​ម្នាក់​នឹង​សម្តែង​ក្នុង​ខ្សែ​ភាព​យន្ត​របស់ វីន ឌី​សែល (Vin Diesel)

តាមពិត វីន ឌីសែល (Vin Diesel) បានបង្ហោះក្នុងបណ្តាញអ៊ីនស្តាក្រាម (Instagram) កាលពីថ្ងៃច័ន្ទ ដោយស្នើឱ្យ ខូណឺរ មែកហ្គ្រេហ្គឺរ សម្តែងក្នុងរឿង “ឌឹ រីធឺន អោហ្វ ហ្សែនឌឺរ ខេច” (The Return of Xander Cage) ។

ប្រភពដែលទាក់ទងនឹងរឿងនេះបានឱ្យ ធីអែមហ្ស៊ី (TMZ) ដឹងថា ខូណឺរ មែកហ្គ្រេហ្គឺរ បានយល់ព្រមសម្តែងក្នុងរឿងនោះហើយ តែគ្រាន់តែជាការព្រមព្រៀងដោយពាក្យសម្តីតែប៉ុណ្ណោះ ហើយរឿងត្រូវសម្តែងជាតួអ្វីនោះនៅមិនទាន់ច្បាស់នៅឡើយទេ ៕

ប្រភព ៖ mohameas

  • ជើង​ឯក​ក្នុង​ទ្រុង​ម្នាក់​នឹង​សម្តែង​ក្នុង​ខ្សែ​ភាព​យន្ត​របស់ វីន ឌី​សែល (Vin Diesel)已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/08/16  Category:កំសាន្ត
Tags: