តារា​ចិន​ម្នាក់​ប្តឹង​លែងលះ ក្រោយ​បែកធ្លាយ​វីដេអូ​អាសអាភាស​របស់​ប្រពន្ធ​

6 Videos

តារាសម្តែងចិនមួយរូប គឺលោក Wang Baoqiang បានប្រកាសថា លោកកំពុងរៀបចំឯកសារលែងលះគ្នាជាមួយប្រពន្ធ ក្រោយពីលោកពុំអាចទ្រាំទ្របានបន្ទាប់ពីរកឃើញវីដេអូបែកធ្លាយរវាងប្រពន្ធលោក និង អ្នកនាំពាក្យ ។

តារា​ចិន​ម្នាក់​ប្តឹង​លែងលះ ក្រោយ​បែកធ្លាយ​វីដេអូ​អាសអាភាស​របស់​ប្រពន្ធ​

យោងតាមសារព័ត៌មានចិនបានឱ្យដឹងថា តារាចិនវ័យ ៣២ ឆ្នាំរូបនេះ ជាស្វាមីម្នាក់ដែលស្មោះត្រង់ ចេះស្រឡាញ់ ចេះយកចិត្តទុកដាក់ជាមួយគ្រួសារ និង ភរិយា នាង Ma Rong តាំងពីរៀបការកាលពីឆ្នាំ ២០០៩ មកម្ល៉េះ ។ ដោយក្តីក្តៅក្រហាយ លោកបានសរសេរសារបង្ហោះថា «ឥឡូវនេះ ដោយសារតែទំនាក់ទំនងខុសប្រក្រតីរវាងនាង Ma Rong និង អ្នកនាំពាក្យ Song Zhe ដែលធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់ខ្ញុំត្រូវខ្ទាំខ្ទេច និង បំផ្លាញកេរ្ត៍ឈ្មោះគ្រួសារ ។ ខ្ញុំសម្រេចចិត្តដោះស្រាយរឿងនេះដោយលែងលះគ្នា និង ដក Song Zhe ចេញពីដំណែងគាត់សព្វថ្ងៃ» ។

តារា​ចិន​ម្នាក់​ប្តឹង​លែងលះ ក្រោយ​បែកធ្លាយ​វីដេអូ​អាសអាភាស​របស់​ប្រពន្ធ​

តារា​ចិន​ម្នាក់​ប្តឹង​លែងលះ ក្រោយ​បែកធ្លាយ​វីដេអូ​អាសអាភាស​របស់​ប្រពន្ធ​

លោកក៏បានបញ្ជាក់ដែរថា សូមសារព័ត៌មានទាំងអស់រក្សាភាពឯកជនជូនគ្រួសារលោកផង ព្រោះលោកមិនចង់ឲ្យមានភាពប៉ះពាល់ដល់កូនទាំងពីរ និង ឪពុកម្តាយចាស់ជរា ។ យ៉ាងណាក្តី ក្រោយលោក Wang បង្ហោះសារបាន ៣០ នាទី លោក Song ដែលជាអ្នកនាំពាក្យក៏បានបង្ហោះសារថា «ខ្ញុំសុំទោស» តែក៏លុបចោលវិញភ្លាមៗ ។

តារា​ចិន​ម្នាក់​ប្តឹង​លែងលះ ក្រោយ​បែកធ្លាយ​វីដេអូ​អាសអាភាស​របស់​ប្រពន្ធ​

គួរបញ្ជាក់ដែរថា លោក Wang បានដើរចូលវិថីសិល្បៈកាលពីឆ្នាំ ២០០៣ ហើយក្រោយពីរៀបការរួច លោកមានកូនប្រុសម្នាក់ និង កូនស្រីម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍ ៕

ថាវរិទ្ធ ( ប្រភព ៖ ឡបលីផប )