​អស់ទាស់ ! ឈិន ឡុង លេចមុខ​លើ​ដំបូង​អគារ​ល្បី​នៅ​អូស្ត្រាលី ដោយ​គ្មាន​ឧបករណ៍​ជំនួយ​

6 Videos

អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ សម្រាប់តារាចិនពូកែក្បាច់គុន លោក Jackie Chan ឬ យើងស្គាល់ថា ឈិន ឡុង ព្រោះទោះបីជាលោកស្ថិតក្នុងវ័យ ៦២ ឆ្នាំហើយក្តី លោក ឈិន ឡុង នៅតែបន្តសម្តែងឈុតឆាកគ្រោះថ្នាក់ជាច្រើនដោយខ្លួនឯង គ្មានតួជំនួស ។

​អស់ទាស់ ! ឈិន ឡុង លេចមុខ​លើ​ដំបូង​អគារ​ល្បី​នៅ​អូស្ត្រាលី ដោយ​គ្មាន​ឧបករណ៍​ជំនួយ​

ជាក់ស្តែង កាលពីពេលថ្មីៗនេះ មានរូបថតជាច្រើនបានបង្ហោះឡើងបង្ហាញពីសកម្មភាព លោក ឈិន ឡុង ឡើងថតលើដំបូលសំណង់ Sydney Opera House ដ៏ល្បីនៅប្រទេសអូស្ត្រាលី ដោយគ្មានឧបករណ៍ជំនួយអ្វីទាំងអស់ ។ យោងតាមសារព័ត៌មានឱ្យដឹងថា ឈុតមួយនោះគឺនៅក្នុងរឿង Bleeding Steel ដែលលោក ឈិន ឡុង វាយតប់តទល់គ្នាជាមួយនឹងតារាសម្តែងស្រី Tess Haubrich ។ គេបានដឹងដែរថា រឿងនេះនឹងត្រូវចំណាយថវិកាផលិតអស់ច្រើនជាងគេ ក្នុងបណ្តារឿងដែលថតនៅអូស្ត្រាលី ដោយវាក៏មានការចូលរួមពីតារាចិនល្បីៗជាច្រើនរូបផងដែរ ។

​អស់ទាស់ ! ឈិន ឡុង លេចមុខ​លើ​ដំបូង​អគារ​ល្បី​នៅ​អូស្ត្រាលី ដោយ​គ្មាន​ឧបករណ៍​ជំនួយ​

គួរបញ្ជាក់ដែរថា លោក ឈិន ឡុង ជាតារាចិនជើងចាស់ដ៏ល្បីឈ្មោះមួយរូប ដែលចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ១៩៦០ ហើយលោកធ្លាប់បានចូលរួមក្នុងរឿងល្បីមិនក្រោម ១៥០ រឿងនោះទេ ៕

ថាវរិទ្ធ ( ប្រភព ៖ ឡបលីផប )