អម្ពរ ទេវី បង្ហាញ​អារម្មណ៍​សោកស្តាយ ក្រោយមកដល់​​ស្រុក​វិញ​ទើបតែ​បាន ៣ ថ្ងៃ​

6 Videos


បើគិតរហូតមកដល់ថ្ងៃនេះ អ្នកនាង អម្ពរ ទេវី វិលមកដល់មាតុប្រទេសបានប្រមាណជា ៣ ទៅ ៤ ថ្ងៃហើយ ដោយអ្នកនាងបានមកដល់នៅល្ងាចថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៦ នេះ ។ មកដល់មិនទាន់បាន ៣ ថ្ងៃស្រួលបួលផង តារាសម្តែងឆ្នើមទសវត្សរ៍ឆ្នាំ ៨០-៩០ អ្នកនាង អម្ពរ ទេវី បានបង្ហាញអារម្មណ៍ឱ្យដឹងថា អ្នកនាងសោកស្តាយយ៉ាងខ្លាំង សម្រាប់ការមកកាន់ទឹកដីប្រទេសកំណើតលើកនេះ ព្រោះតែរយៈពេលស្ថិតនៅខ្លីពេក ។

អម្ពរ ទេវី បង្ហាញ​អារម្មណ៍​សោកស្តាយ ក្រោយមកដល់​​ស្រុក​វិញ​ទើបតែ​បាន ៣ ថ្ងៃ​

អ្នកនាង អម្ពរ ទេវី បានឱ្យដឹងតាមរយៈបទសម្ភាសនឹងសារព័ត៌មានក្នុងស្រុកមួយថា «ពេលវេលាមកដល់មាតុភូមិកំណើត ដែលពោរពេញដោយភាពសប្បាយរីករាយ និង រំភើបនេះមានមិនយូរឡើយ អ្នកនាងមានការសោកស្តាយណាស់ដែលមិនមានពេលវេលាច្រើនស្ថិតក្នុងប្រទេសកំណើតបានយូរសម្រាប់ឱកាសនេះ»

អម្ពរ ទេវី បង្ហាញ​អារម្មណ៍​សោកស្តាយ ក្រោយមកដល់​​ស្រុក​វិញ​ទើបតែ​បាន ៣ ថ្ងៃ​

រាជិនីសម្តែងពោរពេញដោយទេពកោសល្យ អ្នកនាង អម្ពរ ទេវី បានឱ្យដឹងបន្តទៀតថា «ពេលវេលាហាក់ប្រថុចញ៉ុចណាស់សម្រាប់ការមកកាន់ស្រុកខ្មែរលើកនេះ ព្រោះនៅថ្ងៃទី ២៧ ខែសីហា ពោលគឺចុងខែនេះ អ្នកនាងនឹងត្រូវវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ហើយការមកនេះគឺមកថតសម្តែងក្នុងរឿង«ទឹកចិត្តម្តាយសម័យថ្មី» ទៅតាមការអញ្ជើញរបស់អ្នកស្រី ពាន់ ភួងបុប្ផា ដែលអ្នកនាងនឹងចាប់ផ្តើមថតពីថ្ងៃទី ១៨ តទៅ» ។

អម្ពរ ទេវី បង្ហាញ​អារម្មណ៍​សោកស្តាយ ក្រោយមកដល់​​ស្រុក​វិញ​ទើបតែ​បាន ៣ ថ្ងៃ​

នេះជាការបង្ហាញអារម្មណ៍ពិតមួយដែលអ្នកនាង អម្ពរ ទេវី សម្តែងឱ្យមហាជនអ្នកស្នេហាវិស័យសិល្បៈខ្មែរ និង អ្នកគាំទ្រអ្នកនាងបានដឹងថាអ្នកនាងពិតជាសោកស្តាយខ្លាំង ព្រោះទម្រាំតែអ្នកនាងអាចមានឱកាសបានមកកាន់ប្រទេសកំណើតម្តងៗ អ្នកនាងត្រូវប្រើពេលយូរណាស់ ហើយក្រោយពេលមកដល់ហើយបែរជាមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ជួបមុខ និង សួរសុខទុក្ខមិត្តភក្តិ ក៏ដូចជាប្រិយមិត្តអ្នកគាំទ្រឱ្យបានយូរ ដែលនេះហើយជាហេតុផលធ្វើឱ្យអ្នកនាងមានអារម្មណ៍សោកស្តាយនោះ ៕ សាកល

អម្ពរ ទេវី បង្ហាញ​អារម្មណ៍​សោកស្តាយ ក្រោយមកដល់​​ស្រុក​វិញ​ទើបតែ​បាន ៣ ថ្ងៃ​អម្ពរ ទេវី បង្ហាញ​អារម្មណ៍​សោកស្តាយ ក្រោយមកដល់​​ស្រុក​វិញ​ទើបតែ​បាន ៣ ថ្ងៃ​អម្ពរ ទេវី បង្ហាញ​អារម្មណ៍​សោកស្តាយ ក្រោយមកដល់​​ស្រុក​វិញ​ទើបតែ​បាន ៣ ថ្ងៃ​អម្ពរ ទេវី បង្ហាញ​អារម្មណ៍​សោកស្តាយ ក្រោយមកដល់​​ស្រុក​វិញ​ទើបតែ​បាន ៣ ថ្ងៃ​អម្ពរ ទេវី បង្ហាញ​អារម្មណ៍​សោកស្តាយ ក្រោយមកដល់​​ស្រុក​វិញ​ទើបតែ​បាន ៣ ថ្ងៃ​អម្ពរ ទេវី បង្ហាញ​អារម្មណ៍​សោកស្តាយ ក្រោយមកដល់​​ស្រុក​វិញ​ទើបតែ​បាន ៣ ថ្ងៃ​