ចប់​ហើយ! Justin Bieber លុបគណនី Instagram ចោល​ ក្រោយ​សង្គ្រាម​ជាមួយ Selena

ក្រោយ​ពី​ផ្ទុះ​សង្គ្រាម​ Comment ​​ជាមួយ​អតីត​មិត្ត​ស្រី Selena Gomez និង​​​អ្នក​គាំទ្រ​លើ​បណ្ដាញ​សង្គម Instagram ​ចំពោះ​មិត្ត​ស្រី​ថ្មី Sofia Richie  តារា​ចម្រៀង​ Justin Bieber បាន​លុប​គណនី​បណ្ដាញ​មួយ​នេះ​ចោល​បាត់​ហើយ នៅ​មុន​នេះ​។

 

ចប់​ហើយ! Justin Bieber លុបគណនី Instagram ចោល​ ក្រោយ​សង្គ្រាម​ជាមួយ Selena

 

​មុន​នឹង​ឈាន​ដល់​ការ​លុប​នេះ តារា​វ័យ​២២​ឆ្នាំ បាន​​គំរាម​ទៅ​អ្នក​គាំទ្រ​​​ថា​នឹង​ដាក់​គណនី Instagram ជា​ឯកជន (private)  បន្ទាប់ពី​ពួក​គេ​បាន​វាយ​ប្រហារ​ជា​ពាក្យ​សម្ដី​​លើ​រូប​របស់​គេ ​និង​មិត្ត​ស្រី​ថ្មី ប៉ុន្តែ​មក​ដល់​ពេល​នេះ​ Justin ​បាន​លុប​គណនី​ចោល​តែ​ម្ដង​ទាំង​គ្មាន​សោកស្ដាយ។ ចាប់​ពី​ពេល​នេះ​ទៅ​ អ្នក​គាំទ្រ​តារា​កាណាដា​រូប​នេះ លែង​បាន​ឃើញ​រូប​របស់​ Justin លើ​ Instagram ទៀត​ហើយ។

 

អ្នក​​នឹង​ឃើញ​ពាក្យ​ខាងក្រោម​ពេល​ដែល​ស្វែង​រក​គណនី​របស់​គេ​ក្នុង​  Instagram៖

 

 

ចប់​ហើយ! Justin Bieber លុបគណនី Instagram ចោល​ ក្រោយ​សង្គ្រាម​ជាមួយ Selena

 

ចុចអាន៖Justin Bieber ចោទ Selena Gomez​ ធ្លាប់​​លួច​ទាក់ទង​ជាមួយ Zayn ក្បត់​ខ្លួន

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ bbc