ថៃ ចាប់​ស្ត្រី​កម្ពុជា រត់ពន្ធ​បារី​តម្លៃ​៦​លាន​បាត ប្រហែលជាង ១៧ម៉ឺដុល្លារ និពន្ធដោយ : ថ្មីៗ       August-16-2016, 4:49 pm         988

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ថៃ ចាប់​ស្ត្រី​កម្ពុជា រត់ពន្ធ​បារី​តម្លៃ​៦​លាន​បាត ប្រហែលជាង ១៧ម៉ឺដុល្លារ​កងកម្លាំង​ប៉ូលិស​របស់​ថៃ បាន​ចាប់ខ្លួន​ស្ត្រី​ជនជាតិ​កម្ពុជា​ម្នាក់ ដែល​បាន​រត់ពន្ធ​បារី​ក្លែងក្លាយ មានតម្លៃ​ទឹកប្រាក់​ចំនួន​៦​លាន​បាត​។ ហេតុការណ៍​នេះ កើតឡើង​លើទឹក​ដី​ថៃ​ក្នុងស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ខណៈដែល​ស្ត្រី​ខាងលើ និង​បុរស​ម្នាក់ទៀត កំពុង​រត់ពន្ធ​បារី​ចូល​ទឹកដី​ថៃ​។​

​ស្ត្រី​កម្ពុជា​ម្នាក់ ត្រូវបាន​តម្រួត​ព្រំដែន​របស់​ថៃ ចាប់ខ្លួន​ក្នុង​ខេត្ត​ស្រះកែវ ជុំវិញ​ការរត់ពន្ធ​បារី​ខុសច្បាប់​។ ទាហាន​ប៉ា​រ៉ា​ថៃ បាន​ស្រូត​ទៅកាន់​ផ្លូវ Sripen ក្បែរ​ព្រំដែន បន្ទាប់ពី​លឺ​សំឡេង​ប្រកា​អាសន្ន នៅ​រសៀល ថ្ងៃទី​១៥ ខែសីហា ហើយ​ភ្លាមៗ ក៏មាន​រកឃើញ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ព្រមទាំង​ប្រអប់​បារី​ជាច្រើន​ផងដែរ​។ ដោយ​ឃើញ​ទាហាន​ថៃ អ្នក​ទាំងពីរ ក៏បាន​រត់​ចូល​ព្រៃ ប៉ុន្តែ​ក្រោយមក ទាហាន​ប៉ា​រ៉ា​ថៃ ក៏​ចាប់​ស្ត្រី​នោះបាន​។

​កាសែត​បាងកក​ប៉ុស្តិ៍​ផ្សាយ​ថា ស្ត្រី​កម្ពុជា មានឈ្មោះ វី រ៉ា​យ៉ា អាយុ​៥៤​ឆ្នាំ​។ ជាមួយគ្នា​នោះ ទាហាន​ប៉ា​រ៉ា​ថៃ បាន​រកឃើញ​ប្រអប់​ចំនួន​១៨ ដែលមាន​បារី​ក្លែងក្លាយ​ចំនួន​៩០០០​កញ្ចប់ ហើយ​ដែល​ត្រូវបាន​បោះបង់ចោល​។ លោក Ying Singhawiboon មន្ត្រី​គយ​ប្រចាំខេត្ត​ស្រះកែវ​និយាយថា បារី​ដែល​រឹបអូស​បាន​នេះ មានតម្លៃ​ប្រហែល​៦.៦​លាន​បាត​(ប្រហែលនឹងជាង១៧ម៉ឺនដុល្លារអាមេរិក)។

​ជុំវិញ​បញ្ហា​នេះដែរ លោក Chaichanatcha Wajarat ជា​មេបញ្ជាការ​ល្បាត​ទី​១៣ និយាយ​ដែរ​ថា ខ្សែភ្លើង​ត្រូវបាន​ភ្ជាប់​ទៅកាន់​ប្រព័ន្ធ​ប្រកាសអាសន្ន និង​ត្រូវ​បានដាក់​នៅតាម​តំបន់​ជាច្រើន​នៅតាម​ព្រំដែន​។ ក្នុងករណី​ដែលមាន​អ្នក​ជាន់​ខ្សែ ប្រព័ន្ធ​ប្រកាសអាសន្ន នឹង​ផ្ដល់​សញ្ញា​ឲ្យ​ដឹង ដែល​ប៉ុស្តិ៍​យោធា​នៅក្បែរនោះ អាច​ទទួលបាន​ព័ត៌មាន​បាន​លឿន​៕