ព្រះរាជអាជ្ញា សម្រេចចោទប្រកាន់ ជនដៃដល់ឈ្មោះ ផុន ភក្តី ជាអ្នកបាញ់សម្លាប់ប្អូន ខៀវ សុខារ៉ាវី

(ភ្នំពេញ)៖ រហូតដល់រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនដៃដល់ឈ្មោះ ផុន ភក្តី ជាអ្នកបាញ់សម្លាប់ប្អូន ខៀវ សុខារ៉ាវី ស្លាប់នៅក្នុងស្តាម៉ាតមួយកន្លែងក្បែរផ្សាររាត្រី។

ដោយឡែក អ្នកពាក់ព័ន្ធ២នាក់ទៀត មានម្នាក់ជាប្អូនខៀវសុខារ៉ាវី ឈ្មោះ ខៀវ ថនវ៉ាន់ឌី និង ឈ្មោះ និន រិន ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនា និង ប្រើប្រាស់អាវុធខុសច្បាប់ តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ និង មាត្រា ២០ច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ។

បច្ចុប្បន្នសំណុំរឿង និង ជនត្រូវចោទទាំង៣នាក់ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។ នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួនឬ មិនឃុំខ្លួន ជនត្រូវចោទទាំង៣នាក់៕

fn-2016-08-16-12-03-52-0

ប្រភព៖ freshnewsasia


Related Posts