តោះមើលឌឹ រ៉ក់ រាំបូ ម៉ៃខ៏ ថៃសាន់ អាណុល និង​​លី ស៊ាវឡុង តាំង​ពី​ក្មេង​ដល់​ចាស់​ទាំង​អស់​គ្នា!

ចង់ដឹងថាឌឹ រ៉ក់ ប្រែប្រួលយ៉ាងណាសូមមើលក្នុងវីដេអូនេះទាំងអស់គ្នា៖

ស៊ីលវិសស្ទឺរ ស្តលឡូន (Sylvester Stallone) គឺជាតារាភាពយន្តហូលីវូដដែលល្បីក្នុងខ្សែរឿងបាញ់ប្រហារ និងភាគច្រើនគេនិយមហៅគាត់ថាជារាំបូ (Rambo) ។

ក្នុងវីដេអូខាងក្រោមនេះមានរូបរបស់រាំបូ ពីអាយុ ៧ ឆ្នាំ ដល់ ៧០ ឆ្នាំ៖

ម៉ៃខ៏ ថៃសាន់ (Mike Tyson) ជាអតីតស្តេចប្រដាល់ក្នុងប្រភេទទម្ងន់យក្សដែលបានប្រើកណ្តាប់ដៃសាងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញនៅលើសង្វៀន ហើយក៏ទើបតែបានឈានចូលប្រឡូកក្នុងពិភពភាពយន្តកាលពីពេលថ្មីៗនេះផងដែរ។ ចង់ដឹងថាតើម៉ៃខ៏ ថៃសាន់ ប្រែប្រួលយ៉ាងណាពីអាយុ ១០ ឆ្នាំរហូតដល់ពេលនេះ

សូមមើលក្នុងវីដេអូខាងក្រោមនេះ៖

អាណុល ស្វរហ្សិនណេហ្គឺរ (Arnold Schwarzenegger) ជាតារាសាច់ដុំមួយរូបដែលបានឆ្លងកាត់ការហ្វឹកហាត់ និងបង្ហូរញើសរាប់លានតំណក់ដើម្បីបានសាច់ដុំរាងកាយដ៏គួរឱ្យស្ញើចសរសើរ និងឈ្នះការប្រកួតសាច់ដុំក្នុងព្រឹត្តិការណ៍មីស្ទឺរ អូឡាំផ្យា (Mr. Olympia) ៧ លើកថែមទៀតផង។

ខាងក្រោមនេះគឺជាការវិវឌ្ឍន៍រូបរាងរបស់អាណុលពីអាយុ ១៧ ឆ្នាំដល់ ៦៩ ឆ្នាំ៖

ប្រ៊ូស លី (Bruce Lee) ឬខ្មែរយើងហៅថាលី ស៊ាវឡុង ជាតារាក្បាច់គុណចិនក្នុងខ្សែរឿងវាយប្រហារដ៏ល្បីល្បាញមួយរូបមុនតារាដែលជារលកក្រោយដូចជាជែកគី ចាន់ (Jackie Chan) ឬឈិន ឡុង ដូនី យេន (Donnie Yen) ឬកុំកុំ និងជែត លី (Jet Lee) ឬលី លានជា ទៅទៀត។ វីដេអូខាងក្រោមនេះមានកត់ត្រារូបភាពរបស់លី ស៊ាវឡុង ម្នាក់នេះកាលពីអាយុ ១ ឆ្នាំ ដល់ ៣២ ឆ្នាំ៖

ខាងវីដេអូទាំង ៥ ខាងលេីនេះបង្ហាញពីបុគ្គលល្បី ៥ រូបតាំងពីពួកគាត់នៅក្មេងរហូតដល់ពេលនេះ លើកលែងតែ ១ រូបប៉ុណ្ណោះដែលបានស្លាប់បាត់។ អ្នកទាំង ៥ នោះរួមមាន ឌឹ រ៉ក់ (The Rock) ស៊ីលវិសស្ទឺរ ស្តលឡូន (Sylvester Stallone) ឬខ្មែរយើងនិយមហៅថារាំបូ ម៉ៃខ៏ ថៃសាន់ (Mike Tyson) អាណុល ស្វរហ្សិនណេហ្គឺរ (Arnold Schwarzenegger) និងប្រ៊ូស លី (Bruce Lee)។

តោះមើលឌឹ រ៉ក់ រាំបូ ម៉ៃខ៏ ថៃសាន់ អាណុល និង​​លី ស៊ាវឡុង តាំង​ពី​ក្មេង​ដល់​ចាស់​ទាំង​អស់​គ្នា!

ឌឹ រ៉ក់ (The Rock) ធ្លាប់លេងកីឡាជាច្រើនកាលពីនៅរៀនមុននឹងក្លាយមកជាកីឡាកាសដ៏ល្បីល្បាញម្នាក់។ បុរសមាឌធំកើតក្នុងឆ្នាំ ១៩៧២ ម្នាក់នេះ ពេលនេះជាកីឡាកាសដែលមានវត្តមានតែក្នុងសង្វៀនភាពយន្តតែប៉ុណ្ណោះ។ ក្នុងវីដេអូខាងក្រោមនេះបង្ហាញពីការវិវឌ្ឍន៍របស់យក្សធំម្នាក់នេះតាំងពីនៅអាយុ ឆ្នាំ រហូតដល់ ៤៤ ឆ្នាំ។

ប្រភព ៖ mohameas

 

  • តោះមើលឌឹ រ៉ក់ រាំបូ ម៉ៃខ៏ ថៃសាន់ អាណុល និង​​លី ស៊ាវឡុង តាំង​ពី​ក្មេង​ដល់​ចាស់​ទាំង​អស់​គ្នា!已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/08/16  Category:ជីវិតនិងសង្គម
Tags: