ព្រះមហាក្សត្រ​ និង​សម្តេចម៉ែ​នឹង​យាង​និវត្តន៍​ពី​ចិន​នៅ​រសៀល​ថ្ងៃស្អែក

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី​នរោត្តម​មុនិនាថ សីហ​នុ (​សម្តេចម៉ែ​) នឹង​យាង​និវត្តន៍​ពី​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន​វិញ និង​យាង​មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៧ សីហា ២០១៦​ ។

តាម​កម្មវិធី​ដែល​បាន​គ្រោងទុក យាង​និង​អញ្ជើញ​ទៅ​ទទួល​ព្រះរាជ​ដំណើរ​និវត្តន៍​របស់​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​រួម​មាន ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹ​ទ្ឋ​សភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សមាជិក​សមាជិកា​ព្រឹ​ទ្ឋ​សភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រះរាជ​វង្សានុវង្ស​និង​អង្គទូត​ប្រទេស​ជា​មិត្ត​ប្រចាំ​កម្ពុជា​ជា​ច្រើន​អង្គ​និង​រូប​ទៀត ៕