យន្តហោះ​យុទ្ធសាស្ត្រ​រុ​ស្ស៊ី​ហោះ​ចេញពី​អីុ​រ៉​ង់​ទៅ​ទម្លាក់​គ្រាប់បែក​នៅ​ស៊ី​រី

បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​រុ​ស្ស៊ី​ដែល​ទើប​ទទួល​ការ​អនុញ្ញាត​ឱ្យ​ដាក់​ពង្រាយ​នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍​មួយ​របស់​អីុរ៉​ង់ កាលពី​ថ្ងៃ​ទី​១៦ សីហា បាន​ចេញ​ទៅ​វាយប្រហារ​លើ​គោលដៅ​មួយ​ចំនួន​នៅ​ស៊ី​រី ។

ទូរទស្សន៍​រុ​ស្ស៊ី  ROSSIYA-24 គូស បញ្ជាក់​ថា បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក  TUPOLEV-22 ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មូលដ្ឋាន​មួយ​នៅ  HAMADAN ប្រទេស​អីុរ៉​ង់​ដើម្បី​ធ្វើ​ប្រតិបត្តិការ​នានា​ប្រឆាំង​ពួក​ឧទ្ទាម​ស៊ី​រី​។  ដោយ​ដកស្រង់​ប្រភព​ព័ត៌មាន​នៃ​សារព័ត៌មាន​អីុរ៉​ង់​និង​អា​រ៉ាប់ ទូរទស្សន៍​នោះ​ពុំ​បាន​បញ្ជាក់​ថា​តើ​បណ្តា​យន្តហោះ​ធុន​នោះ​ប៉ុន្មាន​គ្រឿង​ដាក់​ពង្រាយ​នៅ​អីុ​រ៉​ង់​ឡើយ ។ ទូរទស្សន៍  ROSSIYA-24 ផ្សាយ​រូបភាព​នានា​បង្ហាញ​ពី​យន្តហោះ​ទម្លាក់​គ្រាប់បែក  T-22 ចំនួន​៣​គ្រឿង និង​យន្តហោះ​ដឹក​ជញ្ជូន​យោធា​មួយ​គ្រឿង​តែ​ពុំ​ដឹង​ថា​ហោះ​ទៅ​កាន់​ទីណា​ឡើយ ៕