ស្ត្រី​អ្នក​បម្រើ​តាម​​​ផ្ទះ​​​អះអាង​អំពី​ការ​ធ្វើបាប​ដល់​ស្លាប់​នៅ​​​​កន្លែង​​​ឃុំ​​​ឃាំង​​​​ម៉ាឡេស៊ី

ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានទទួលបញ្ជាឲ្យស្វែងរកពលរដ្ឋនៅកន្លែងឃុំខ្លួនដែលមានឈ្មោះអាក្រក់សម្រាប់កម្មករចំណាកស្រុកនៅតំបន់ខាងជើងប្រទេសនេះ ជាកន្លែងដែលអ្នកបម្រើតាមផ្ទះពីរនាក់ដែលទើបវិលត្រឡប់មកស្រុកវិញអះអាងថា ពួកគេបានឃើញអ្នកទោសជាច្រើននាក់ ក្នុងនោះក៏មានពលរដ្ឋកម្ពុជាផង ត្រូវបានអ្នកយាមវាយដំយ៉ាងដំណំ ហើយស្លាប់ក៏មាន ប្រហែលដោយសារតែរបួសរបស់ពួកគេ។ ការចោទប្រកាន់នេះកើតមានឡើងចំពេលដែលការខិតខំរបស់កម្ពុជាដើម្បីបើកច្រកជាថ្មីសម្រាប់ស្ត្រីដែលចង់ទៅធ្វើការជាអ្នកបម្រើនៅប្រទេសម៉ាឡេស៊ី គឺប្រហែលជាប្រាំឆ្នាំបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបិទច្រកស្របច្បាប់ ដោយសារតែមានព័ត៌មានច្រើនទាក់ទិននឹងការរំលោភធ្វើបាប ទាំងនៅក្នុងដៃទីភ្នាក់ងារជ្រើសរើសពលករក្នុងស្រុក ទាំងនៅផ្ទះម៉ាឡេស៊ី។ ក្រសួងការងារនិយាយថា ក្រសួងកំពុងខិតខំរៀបចំសេចក្តីពិស្តារក្នុងកិច្ចព្រមព្រៀងថ្មី ប៉ុន្តែមិនបញ្ចេញច្បាប់ចម្លងនៃអនុស្សរណៈនៃការយោគយល់គ្នា ដែលក្រសួងបានចុះហត្ថលេខាជាមួយប្រទេសម៉ាឡេស៊ីកាលពីខែធ្នូ ឬពិភាក្សាអំពីវិធានការសុវត្ថិភាពអ្វីខ្លះដែលនឹងដាក់បញ្ចូលនោះទេ។ សេចក្តីរាយការណ៍ចុងក្រោយនៃការធ្វើបាបលើរាងកាយបានលេចឮចេញពីស្ត្រីខ្មែរពីរនាក់ដែលបានវិលត្រឡប់ពីប្រទេសម៉ាឡេស៊ីមកស្រុកវិញកាលពីពាក់កណ្តាលខែមិថុនា តាមរយៈមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) ដែលបានចំណាយថ្លៃសំបុត្រយន្តហោះរបស់ពួកគេឲ្យមកស្រុកវិញ។ សង់ត្រាល់បានស្នើសុំមិនឲ្យប្រើឈ្មោះរបស់ពួកគេដើម្បីសុវត្ថិភាព។ ស្ត្រីម្នាក់ក្នុងចំណោមនោះ ដែលសម្ភាសដោយអ្នកយកព័ត៌មានកាលពីខែមុន បាននិយាយថា អ្នកស្រីបានធ្វើការជាអ្នកបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ីរយៈពេលជិតពីរឆ្នាំ នៅពេលអ្នកស្រីត្រូវបានគេចាប់ខ្លួនកាលពីខែមករា បន្ទាប់ពីបានរត់គេចចេញពីការធ្វើបាបលើរាងកាយដោយថៅកែរបស់អ្នកស្រី។ អ្នកស្រីបាននិយាយថា នគរបាលបានបញ្ជូនអ្នកស្រីទៅ ជូរូ (Juru) ជាកន្លែងឃុំខ្លួនកម្មករចំណាកស្រុកក្នុងរដ្ឋប៉េណាំង មានចម្ងាយប្រហែល៣០០គីឡូម៉ែត្រខាងជើងក្រុងគូឡាឡាំពួរ តាមបណ្តោយឆ្នេរខាងលិចប្រទេសម៉ាឡេស៊ី។ ប៉ុន្តែការធ្វើបាបដែលគេចោទនេះមិនបានបញ្ចប់នៅទីនោះទេ។ អ្នកស្រីបាននិយាយថា “នៅពន្ធនាគារនោះ ខ្ញុំត្រូវគេវាយធ្វើបាប ទាត់ធាក់ព្រោះតែមិនយល់ច្បាស់នូវអ្វីដែលមន្ត្រីពន្ធនាគារនិយាយ”។ ស្ត្រីរូបនេះបាននិយាយថា អ្នកស្រីតាមពិតទៅជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានសំណាង ចេះភាសាម៉ាឡេនិងភាសាអង់គ្លេសបន្តិចបន្តួច គឺមានប្រយោជន៍ល្មមដល់បុគ្គលិកពន្ធនាគារឲ្យត្រាប្រណីដល់អ្នកស្រីរួចពីការវាយធ្វើបាបខ្លាំង។ អ្នកស្រីបាននិយាយថា “អ្នកផ្សេងទៀត ដូចជាអ្នកទោសជនជាតិវៀតណាម ថៃ ឥណ្ឌូណេស៊ី […]

The post ស្ត្រី​អ្នក​បម្រើ​តាម​​​ផ្ទះ​​​អះអាង​អំពី​ការ​ធ្វើបាប​ដល់​ស្លាប់​នៅ​​​​កន្លែង​​​ឃុំ​​​ឃាំង​​​​ម៉ាឡេស៊ី appeared first on The Cambodia Daily.