Instagram របស់ Justin Bieber បើក​លែងចេញ​បន្ទាប់​ពី​ផ្ទុះ​ជម្លេាះ​ជាមួយ Gomez

6 Videos


បន្ទាប់ពីតារាចម្រៀង Justin Bieber បានបង្ហាញមុខមិត្តស្រីថ្មីរបស់ខ្លួនជាសាធារណៈក្នុងបណ្ដាញទំនាក់ទំនងសង្គម Instagram ផ្ទាល់ខ្លួនរបស់គេរួចមក ស្រាប់តែក្នុងកំឡុងពេលនេះ អតីតមិត្តស្រីរបស់គេនាង Selena Gomez បានចេញមុខមិនពេញចិត្តចំពោះទង្វើរបស់តារាចម្រៀងសញ្ជាតិកាណាដា វ័យ ២២ ឆ្នាំ ខាងលើនេះតាមរយៈបណ្ដាញទំនាក់ទំនងសង្គម Instagran ។

Instagram របស់ Justin Bieber  បើក​លែងចេញ​បន្ទាប់​ពី​ផ្ទុះ​ជម្លេាះ​ជាមួយ Gomez

មិត្តស្រីថ្មីរបស់ Justin Bieber ត្រូវបានគេស្គាល់ឈ្មោះថា Sofia Richie និង មានអាយុ ១៧ ឆ្នាំ ។ សម្រាប់ទង្វើរបស់តារាចម្រៀង Justin Bieber បានធ្វើឲ្យអតីតមិត្តស្រីរបស់ខ្លួននាង Selena Gomez មានការមិនសប្បាយចិត្តយ៉ាងខ្លាំងហើយថែមទាំងបានទូន្មានទៅកាន់ Justin Bieber តាមរយៈគណនី Instagram ផ្ទាល់របស់នាងថា «បើសិនជាអ្នកមិនចង់ឲ្យគេស្អប់ទេ អ្នកគួរតែឈប់បង្អួតមិត្តស្រីរបស់អ្នកដូចនេះទៅ…នេះគ្រាន់តែជារឿងដែលពិសេសសម្រាប់តែអ្នកទាំងពីរនាក់ប៉ុណ្ណោះ…កុំធ្វើអ្វីដែលល្ងង់ៗជាមួយអ្នកគាំទ្ររបស់អ្នក ព្រោះពួកគេស្រឡាញ់អ្នក» ។

Instagram របស់ Justin Bieber  បើក​លែងចេញ​បន្ទាប់​ពី​ផ្ទុះ​ជម្លេាះ​ជាមួយ Gomez

ជាមួយពាក្យប៉ុន្មានម៉ាត់នេះដែរ ក៏បានធ្វើឲ្យ Justin Bieber តបតទៅវិញដែរថា នេះគ្រាន់តែជាការធ្វើឲ្យអ្នកគាំទ្ររបស់គេមានអារម្មណ៍ប្លែកតែប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក្ដីក៏សង្កេតឃើញថា សង្គ្រាមពាក្យសម្ដីរវាងតារាចម្រៀង Justin Bieber និង ស្រីស្អាត Selena Gomez នៅតែបន្តក្នុងបណ្ដាញទំនាក់ទំនងសង្គម Instagram ជាហូរហែដោយនាង Selena Gomez នៅតែមិនពេញចិត្តចំពោះទង្វើរបស់ Justin Bieber ដែលចូលចិត្តបង្ហាញមុខមិត្តស្រីថ្មីៗជាសាធារណៈដូចនេះ ដោយទង្វើនេះហាក់បីដូចជាចង់បញ្ឈឺនាងយ៉ាងដូច្នោះដែរ ។

Instagram របស់ Justin Bieber  បើក​លែងចេញ​បន្ទាប់​ពី​ផ្ទុះ​ជម្លេាះ​ជាមួយ Gomez

គួរបញ្ជាក់ដែរថា បន្ទាប់ពីមានជម្លេាះនេះកើតឡើង កាលពីព្រឹកថ្ងៃអង្គារ ទី៨ ខែសីហា នេះ គណនី Instagram របស់ Justin លែងដំណើរការ ពោលគឺបើកលែងចេញតែម្តង៕

Instagram របស់ Justin Bieber  បើក​លែងចេញ​បន្ទាប់​ពី​ផ្ទុះ​ជម្លេាះ​ជាមួយ Gomez

(ប្រភព ឡូលីប៉ប) កុសល

Instagram របស់ Justin Bieber  បើក​លែងចេញ​បន្ទាប់​ពី​ផ្ទុះ​ជម្លេាះ​ជាមួយ Gomez