“Skiptrace” ​ភាពយន្ត​រក​ចំណូល​បាន​ខ្ពស់​បំផុត​របស់​ឈិនឡុង ក្នុង​មួយ​ទសវត្ស​ចុង​ក្រោយ

“Skiptrace” បាន​ក្លាយ​ជា​ភាពយន្ត​រក​ចំណូល​បើក​ឆាក​បាន​ច្រើន​បំផុត​របស់​កំពូល​តារា​សម្ដែង​ហុងកុង Jackie Chan (ឈិនឡុង) ​អំឡុង​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នៃ​អាជីព​តារា​ក្បាច់​គុន​រូប​នេះ។

 

“Skiptrace” ​ភាពយន្ត​រក​ចំណូល​បាន​ខ្ពស់​បំផុត​របស់​ឈិនឡុង ក្នុង​មួយ​ទសវត្ស​ចុង​ក្រោយ

 

ខ្សែ​ភាពយន្ត​បាញ់​ប្រហារ​លាយឡំ​ឈុត​ឆាក​បែប​កំប្លែង​ដែល​ចូល​រួម​សម្ដែង​ដោយ​តារា​​សម្ដែង​អាមេរិក Johnny Knoxville និង​តារា​ស្រី​ជួរ​មុខ​របស់​ចិន Fan Bingbing អាច​រក​ចំណូល​បាន៦០លាន​ដុល្លារ​ ស្មើ​នឹង​ដើម​ទុន​ចំណាយ២ដង ក្នុង​រយៈ​ពេល​តែ ៤ថ្ងៃ​ដំបូង​នៃ​ការ​បញ្ចាំង​ក្នុង​ប្រទេស​ចិន និង​បាន​ជាប់​លេខ​មួយ​លើ​តារាង​ Box Office ចិន។ ​គិត​មក​ដល់​ពេល​នេះ​ “Skiptrace” អាច​រក​បាន ១៣៣លាន​ដុល្លារ ក្រោយ​បញ្ចាំង​​បាន​២៥​ថ្ងៃ។ នេះ​គិត​តែ​ចំណូល​​ក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ ខណៈ​រឿង​នេះ​មិន​ទាន់​ទៅ​ដល់​ទីផ្សារ​ធំ​ៗ​ដទៃ​ទៀត​ដូច​ជា​អាមេរិក​នៅ​ឡើយ។

 

“Skiptrace” ​ភាពយន្ត​រក​ចំណូល​បាន​ខ្ពស់​បំផុត​របស់​ឈិនឡុង ក្នុង​មួយ​ទសវត្ស​ចុង​ក្រោយ

 

ក្នុង​ភាពយន្ត​នេះ​ដែរ​តារា​វ័យ ៦២ឆ្នាំ​ដើរ​តួ​ជា​អ្នក​ស៊ើប​អង្កេត​ម្នាក់​ដែល​ត្រូវ​សហការ​ជាមួយ​​ស្ដេច​ល្បែង​សម្ដែង​ដោយ Knoxville ដើម្បី​បង្ក្រាប​មេ​ខ្លោង​ក្រុម​ឧក្រិដ្ឋជន​ម្នាក់ ​បន្ទាប់​ពី​ក្មួយ​ស្រី​របស់​លោក (តួ Fan Bingbing) ជួប​បញ្ហា​ធំ​មួយ​ជាមួយ​ជន​ល្មើស​នោះ។ គួរ​រំឭក​ថា​កំឡុង​ពេល​ថត​ភាពយន្ត​នេះ​មាន ឧបទ្ទវហេតុ​ជា​ច្រើន​បាន​កើត​ឡើង​ដែល​ធ្វើ​ឲ្យ​អ្នក​ថត​ម្នាក់​បាន​ស្លាប់ ហើយ​ឈិនឡុង​ផ្ទាល់​ក៏​ប៊ិះ​ស្លាប់​ដោយ​សារ​លង់​ទឹក​ផង​ដែរ។

 

“Skiptrace” មាន​បញ្ចាំង​តាម​បណ្ដា​រោង​ភាពយន្ត​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​នេះ​ហើយ ៕
​​

“Skiptrace” ​ភាពយន្ត​រក​ចំណូល​បាន​ខ្ពស់​បំផុត​របស់​ឈិនឡុង ក្នុង​មួយ​ទសវត្ស​ចុង​ក្រោយ

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ hollywoodreporter