យប់​មិញ​អក្សរ​ខ្មែរ​លេច​ឡើង​លើ​​ផ្ទាំង​ Sponsor នៅ​ក្នុង​ពហុកីឡាដ្ឋាន​ Chelsea

កាលពីយប់មិញនៅការប្រកួតបើកឆាកសប្ដាហ៍ដំបូងសម្រាប់រដូវកាលថ្មីនៅក្នុងពហុកីឡាដ្ឋាន Stamford Bridge របស់ក្លឹប Chelsea មានរឿងមួយដែលធ្វើឲ្យអ្នកគាំទ្របាល់ទាត់នៅកម្ពុជាមានការភ្ញាក់ផ្អើលខ្លាំងដោយឃើញអក្សរខ្មែររបស់យើងបានលេចឡើងនៅលើផ្ទាំងផ្សាយពាណិជ្ជកម្មនៅក្លឹបដ៏ធំមួយអង់គ្លេសមួយនេះ ។

ខណៈអក្សរនោះបានសរសេរនៅពាក្យថា « ផលិតផលលំដាប់ពិភពលោក » ដែលអក្សរនេះភ្ជាប់ជាមួយនឹងជាការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំង Carabao ។

យប់​មិញ​អក្សរ​ខ្មែរ​លេច​ឡើង​លើ​​ផ្ទាំង​ Sponsor នៅ​ក្នុង​ពហុកីឡាដ្ឋាន​ Chelsea

សូមបញ្ជាក់ថា Carabao គឺក្រុមហ៊ុនដែលផលិតភេសជ្ជៈប៉ូវកម្លាំងមួយនៅអាស៊ីអាគ្នេយ៍បានធ្វើការសហការរយៈពេល៣ឆ្នាំជាមួយ Chelsea ហើយក្នុងនោះដែរ Logo របស់ផលិតផលមួយនេះគឺបានបង្ហាញនៅអាវសម្រាប់ហ្វឹកហាត់ទាំងអស់របស់កីឡាករ Chelsea ទាំងក្រុមបុរសនិងក្រុមនារី ។

អក្សរខ្មែរបានបង្ហាញខ្លួននៅនាទីទី៤៣ជិត៤៤ក្នុងវីដេអូខាងក្រោមនេះ ៖

ប្រភព ៖

  • យប់​មិញ​អក្សរ​ខ្មែរ​លេច​ឡើង​លើ​​ផ្ទាំង​ Sponsor នៅ​ក្នុង​ពហុកីឡាដ្ឋាន​ Chelsea已关闭评论
  • 26 views
  • Hide Sidebar
    A+
Publish on:2016/08/16  Category:កីឡា
Tags: