ដល់​ពេល​ហើយ!!​ វៀតណាម​ បញ្ជូន​ជើង​ទម្រ​បាញ់​រ៉ុកកែត​ជាច្រើន​គ្រឿង​ទៅ​សមុទ្រ​ចិន​ខាងត្បូង​

ប្រទេស វៀតណាម បានបញ្ជូនជើងទម្របាញ់រ៉ុកកែតជាច្រើនគ្រឿងទៅកាន់ប្រជុំកោះដែលរដ្ឋាភិបាលទីក្រុង ហាណូយ អះអាងទាមទារជាកម្មសិទ្ធិ ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ដោយដំឡើងជើងបាញ់រ៉ុកកែតទាំងនោះ មានវង់ប្រតិបត្តិអាចវាយប្រហារអាកាសយានដ្ឋានយោធា និងទីតាំងយោធាជាច្រើនកន្លែងរបស់ប្រទេស ចិន ។
អ្នកការទូត និងមន្ត្រីយោធានិយាយថា ព័ត៌មានស៊ើបអង្កេតបង្ហាញឲ្យឃើញសកម្មភាពដឹកជញ្ជូនជើងទម្របាញ់រ៉ុកកែតរបស់ទីក្រុង ហាណូយ ចេញពីប្រទេស វៀតណាម ឆ្ពោះទៅកាន់មូលដ្ឋានយោធា ៥ កន្លែង ស្ថិតនៅលើប្រជុំកោះ ស្ព្រាតលី (Spratly) ។ ទោះយ៉ាងណា ជើងទម្របាញ់រ៉ុកកែតទាំងនោះ ត្រូវបានបិទបាំងមិនឲ្យយន្តហោះឈ្លបយកការណ៍មើលឃើញ ដោយពួកគេមិនទាន់ដំឡើងសម្រាប់ការប្រើប្រាស់នៅឡើយ ប៉ុន្តែទាហាន វៀតណាម ប្រហែលជាចាប់ផ្ដើមដំឡើងអាវុធក្នុងពេលឆាប់ៗ ។

សកម្មភាពរបស់ប្រទេស វៀតណាម ធ្វើឡើងក្នុងបំណងទប់ទល់ជាមួយនឹងការផ្ដុំទ័ពរបស់ប្រទេស ចិន នៅលើប្រជុំកោះ ស្ព្រាតលី ដែលមានទំនាស់ ដោយអ្នកជំនាញយុទ្ធសាស្ត្រយោធារបស់ វៀតណាម បារម្ភថា ផ្លូវយន្តហោះចុះចត, ប៉មបំពាក់រ៉ាដា និងទីតាំងយោធាជាច្រើនកន្លែងរបស់ប្រទេស ចិន ធ្វើឲ្យមូលដ្ឋានការពារជាតិរបស់ វៀតណាម នៅលើកោះភាគខាងត្បូងប្រទេស ក្លាយជាកន្លែងងាយទទួលរងគ្រោះ ។

អ្នកវិភាគយោធាអះអាងថា នេះគឺជាវិធានការយោធារសើបបំផុត ដែលប្រទេស វៀតណាម ធ្វើឡើងនៅលើសមុទ្រចិនខាងត្បូង ក្នុងរយៈពេលច្រើនទសវត្សកន្លងទៅនេះ ។ ទីក្រុង ហាណូយ ចង់ដាក់ពង្រាយជើងទម្របាញ់រ៉ុកកែតជាច្រើន ប៉ុន្តែមើលឃើញថា នឹងធ្វើឲ្យភាពតានតឹងកាន់តែកើនឡើង ក្រោយតុលាការអន្តរជាតិសម្រេចច្រានចោលការអះអាងទាមទាររបស់ប្រទេស ចិន នូវទឹកដីស្ទើរទាំងអស់ក្នុងសមុទ្រចិនខាងត្បូង តាមបណ្ដឹងរបស់ប្រទេស ហ្វីលីពីន ហើយទីក្រុង ប៉េកាំង បានបដិសេធមិនគោរពតាមសេចក្ដីសម្រេចរបស់តុលាការ ។

ដល់​ពេល​ហើយ!!​ វៀតណាម​ បញ្ជូន​ជើង​ទម្រ​បាញ់​រ៉ុកកែត​ជាច្រើន​គ្រឿង​ទៅ​សមុទ្រ​ចិន​ខាងត្បូង​

ដល់​ពេល​ហើយ!!​ វៀតណាម​ បញ្ជូន​ជើង​ទម្រ​បាញ់​រ៉ុកកែត​ជាច្រើន​គ្រឿង​ទៅ​សមុទ្រ​ចិន​ខាងត្បូង​

ដល់​ពេល​ហើយ!!​ វៀតណាម​ បញ្ជូន​ជើង​ទម្រ​បាញ់​រ៉ុកកែត​ជាច្រើន​គ្រឿង​ទៅ​សមុទ្រ​ចិន​ខាងត្បូង​

ប្រែសម្រួល៖ kqube
ប្រភព៖ reuters

  • ដល់​ពេល​ហើយ!!​ វៀតណាម​ បញ្ជូន​ជើង​ទម្រ​បាញ់​រ៉ុកកែត​ជាច្រើន​គ្រឿង​ទៅ​សមុទ្រ​ចិន​ខាងត្បូង​已关闭评论
  • 38 views
  • Hide Sidebar
    A+
Publish on:2016/08/16  Category:ជីវិតនិងសង្គម
Tags: