ធ្លាប់​ដឹង​អំពី​ប្រវត្តិ​កប៉ាល់​យក្ស​ Titanic​ ដែរ​ទេ​?

មិត្តអ្នកអានមួយចំនួនធំប្រហែលជាធ្លាប់ទស្សនាហើយនៃរឿងដ៏ល្បី Titanic ដែលនិយាយពីគូរស្នេហ៍ស្មោះស្ម័គ្រមួយគូរត្រូវឃ្លាតឆ្ងាយពីគ្នាដោយម្នាក់ត្រូវស្លាប់ក្នុងហេតុការណ៍លិចកប៉ាល់នេះ ចុះមិត្តអ្នកអានមានដឹងទេថាកប៉ាល់យក្សនេះមានវត្តមានតាំងពីពេលណា ហើយបាត់បង់ទៅវិញក្នុងឆ្នាំណានោះ?

ធ្លាប់​ដឹង​អំពី​ប្រវត្តិ​កប៉ាល់​យក្ស​ Titanic​ ដែរ​ទេ​?

Titanic គឺជាកប៉ាល់ដ៏ធំបំផុតមួយដែលកសាងឡើងដោយជនជាតិអៀរឡង់គឺលោក Thomas Andrews លោកកើតនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ១៨៧៣ Thomas Andrews គឺជាស្ថាបត្យករ មួយរូបគត់ដែលមានគំនិតច្នៃប្រឌិតខ្ពស់ លោកធ្លាប់បានឆ្លងកាត់ការសិក្សានៅវិទ្យាស្ថានមួយដែលមានឈ្មោះថា Royal Belfast Academical Institution ដែលជាវិទ្យាស្ថានមួយបណ្ដុះបណ្ដាលផ្នែកស្ថាបត្យកម្ម ក្នុងនោះដែរ លោកជាបុគ្គលម្នាក់ដែលមានភាពវៃឆ្លាតក្នុងការសាងសង់គម្រោងផ្សេងៗ។

កប៉ាល់យក្សនេះត្រូវបានចាប់ផ្ដើមកសាងនៅថ្ងៃទី ៣១ ខែមិនា ឆ្នាំ១៩០៩ នៅចក្រភពអង់គ្លេសដោយមានលោក Thomas Andrews ផ្ទាល់ជាអ្នកដឹកនាំក្នុងការសាងសង់ ក្នុងឆ្នាំ ១៩១១ ថ្ងៃទី ៣១ខែឧសភា កប៉ាល់ Titanic បានសាងសង់រួចជាផ្លូវការ ក្នុងនោះដែរ គម្រោងនេះត្រូវចំណាយថវិកាខ្ទង់ ៧,៥ លានដុល្លារ និងប្រើប្រាស់កម្លាំងកម្មករប្រមាណ១៤,០០០ នាក់ដើម្បីសាងសង់កប៉ាល់ដ៏ធំមួយនេះ។

ទន្ទឹមនេះ Titanicជាកប៉ាល់ដ៏ទំនើបមួយដែលអាចផ្ទុកអ្នកដំណើរលើសពី ២,២០០ នាក់ឡើងទៅ ក្នុងនោះវាមានកន្លែងញាំបាយ បន្ទប់គេង កន្លែងប្រជុំ កន្លែងមើលទេសភាព និងមានកន្លែងប្រណិតៗជាច្រើនទៀត យ៉ាងណាមិញ វាមានទម្ងន់ ៥២,៣១០ តោន និងកម្ពស់ខ្ទង់ ២៦៨.៨៣ ម៉ែត្រ ហើយវាប្រើប្រាស់កម្លាំងមនុស្សជាច្រើនអ្នកដើម្បីដំណើរការកប៉ាល់នេះ។

ធ្លាប់​ដឹង​អំពី​ប្រវត្តិ​កប៉ាល់​យក្ស​ Titanic​ ដែរ​ទេ​?

ក្នុងឆ្នាំ ១៩១២ ថ្ងៃទី ១៥ ខែមេសា អំឡុងពេលផ្ទុកអ្នកដំណើររាប់ពាន់ធ្វើដំណើរពីទីក្រុង Southampton ឆ្ពោះទៅកាន់ទីក្រុង ញូវយ៉ក (New York) Titanic បានជួបនឹងឧបទ្ទវហេតុមួយគឺបុកនិងផ្ទាំងទឹកកកដ៏ធំមួយ (Iceberg) ដែលបណ្ដាឲ្យកប៉ាល់នេះមិនអាចទប់ទល់នឹងសម្ពាធទឹកបានហើយក៏លិចទៅក្នុងបាតសមុទ្ររហូតមកដល់សព្វថ្ងៃ។

ហេតុការណ៍នេះបានធ្វើឲ្យមនុស្សចំនួន ១,៥០៣នាក់ បានស្លាប់បូករួមទាំងកងនាវិក និងមនុស្សចំនួន ៧០៥ នាក់ត្រូវបានសង្គ្រោះ នេះជាសោកនាដកម្មមួយដែលពិភពលោកធ្វើជាប្រវត្តិសាស្ត្រទុកឲ្យមនុស្សជំនាន់ក្រោយសិក្សាស្រាវជ្រាវបន្ត។

សូមរំលឹកដែរថា កប៉ាល់យក្ស Titanic នេះបានបន្សល់នូវរូបរាងនៅក្រោមបាតសមុទ្ររហូតមកដល់សព្វថ្ងៃនេះ ចំពោះលោក Thomas Andrews ដែលជាអ្នករចនាកប៉ាល់នេះបានស្លាប់ក្នុងហេតុការណ៍នោះដែរ ក្នុងអាយុ ៣៩ឆ្នាំ៕

ធ្លាប់​ដឹង​អំពី​ប្រវត្តិ​កប៉ាល់​យក្ស​ Titanic​ ដែរ​ទេ​?

ធ្លាប់​ដឹង​អំពី​ប្រវត្តិ​កប៉ាល់​យក្ស​ Titanic​ ដែរ​ទេ​?

ធ្លាប់​ដឹង​អំពី​ប្រវត្តិ​កប៉ាល់​យក្ស​ Titanic​ ដែរ​ទេ​?

ធ្លាប់​ដឹង​អំពី​ប្រវត្តិ​កប៉ាល់​យក្ស​ Titanic​ ដែរ​ទេ​?

ធ្លាប់​ដឹង​អំពី​ប្រវត្តិ​កប៉ាល់​យក្ស​ Titanic​ ដែរ​ទេ​?
ប្រភព៖ kqube

  • ធ្លាប់​ដឹង​អំពី​ប្រវត្តិ​កប៉ាល់​យក្ស​ Titanic​ ដែរ​ទេ​?已关闭评论
  • 39 views
  • Hide Sidebar
    A+
Publish on:2016/08/16  Category:ជីវិតនិងសង្គម
Tags: