នាយ ឆើត ធ្លាក់ខ្លួន​ឈឺ​ចូល​ពេទ្យ​ស្រែក​សុំ​ជំនួយ​

6 Videos


បើគេក្រឡេកមើលទៅអ្នកសិល្បៈឃើញថាសប្បាយហ៊ឺហានិងគិតថាជាអ្នកមានលុយកាក់ច្រើនសំបូរសប្បាយហើយតែបើពិនិត្យឲ្យដិតដល់ទើបដឹងថាយ៉ាប់ព្រោះតែដើម្បីសិល្បៈទើបគេខំប្រឹងដូចជាពេលនេះនាយឆើតដែលជាតារាកំប្លែងនិងជាតារាសមដែងម្នាក់បានធ្លាក់ខ្លួនឈឺចូលពេទ្យនិងបានអំពាវនាវរកជំនួយឧបត្ថម្ភពីសប្បុរសជនទៀតផង ។

នាយ ឆើត ធ្លាក់ខ្លួន​ឈឺ​ចូល​ពេទ្យ​ស្រែក​សុំ​ជំនួយ​

មុននេះតារាកំប្លែង,សំដែងនិងចម្រៀង សំ ប៉ូលីដា បានរងគ្រោះដួលបាក់ជើងប្រកាសស្វែងរក ជំនួយឧបត្ថម្ភតែពេលនេះដល់វេននាយឆើតវិញម្តងដែលបានធ្លាក់ខ្លួនឈឺចូលពេទ្យហើយខ្វះលទ្ធភាពទើបអំពាវនាវស្វែងរកការជួួយឧបត្ថម្ភពីសប្បុរសជនដើម្បីបានប្រាក់មកព្យាបាលជំងឺខ្លួន ។

នាយ ឆើត ធ្លាក់ខ្លួន​ឈឺ​ចូល​ពេទ្យ​ស្រែក​សុំ​ជំនួយ​

ជាក់ស្តែងមានការបង្ហោះក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះពីការធ្លាក់ខ្លួនឈឺរបស់នាយឆើតដោយបានសរសេរសារថា៖សូមជំរាបជូនបងប្អូនអោយដឹងថា តារាកំប្លែង នាយឆើត កំពុង ធ្លាក់ខ្លួនឈិឺជាទម្ងន់ សូមបងប្អូនក្នុង និង ក្រៅប្រទេសជួយផង! 098 238 566 ៕ ដេវីត

នាយ ឆើត ធ្លាក់ខ្លួន​ឈឺ​ចូល​ពេទ្យ​ស្រែក​សុំ​ជំនួយ​