ពិធីករ យឹម ណា​រ៉ា គ្រោង​ពង្រីក​ហាង Super Muu ឲ្យ​បាន ១០០ សាខា​!

6 Videos


ក្រៅពីជាតារាសម្តែងនិងពិធីករ ប្រុសស្អាត យឹម ណារ៉ា ក៏ជាម្ចាស់ហាងអាហារ ដែលមានឈ្មោះថា Super Muu ដែលគិតមកដល់ពេលនេះ ទើបដំណើរការបានប្រមាណជាងបីខែប៉ុណ្ណោះ តែមានសាខារហូតដល់ទៅ ៧ សាខា នៅក្នុងទីក្រុងភ្នំពេញ ។ អ្វីដែលកត់សំគាល់នោះគឺមានការបង្ហើបពីសំណាក់មិត្តភក្តិក្នុងសិល្បៈថា ថ្មីៗនេះ យឹម ណារ៉ា មានបំណងពង្រីក សាខាហាងម្ហូប Super Muu អោយបាន ១០០ សាខាឯណោះ ។

ពិធីករ យឹម ណា​រ៉ា គ្រោង​ពង្រីក​ហាង Super Muu ឲ្យ​បាន ១០០ សាខា​!

ទោះបីជាមានអ្នកសិល្បៈស្រករក្រោយរីកដុះដាលជាច្រើនតែលោក យឹម ណារ៉ា នៅតែមាន ទីផ្សារ ការងារសិល្បៈដែលមានទាំងពិធីករនិងការសម្តែង ។ ថ្មីៗនេះលោកបានបង្ហាញមុខតាមរយៈរឿងដុំនិងរឿង ភាគទូរទស្សន៍ដែលមានដូចជារឿ ង«សិស្សប្អូនសំណព្វចិត្ត» និង រឿង «នំបុ័ងបញ្ចាំស្នេហ៍» ជាដើម ។ ភាគ ច្រើនលោកគ្រងតំណែងជាតួប្រុស ។

ពិធីករ យឹម ណា​រ៉ា គ្រោង​ពង្រីក​ហាង Super Muu ឲ្យ​បាន ១០០ សាខា​!

ក្រៅពីការងារសិល្បៈលោក យឹម ណារ៉ា ក៏ជាម្ចាស់ហាងលក់អាហារ Super Muu នៅម្តុំបឹងកេងកងដែលបានបើកសម្ពោធកាលពីចុងខែមិថុនាផងដែរ ។ ទោះបីជាប្រភេទ ហាងដែលលក់នៅតាមចិញ្ចើមថ្នល់ក៏ពិតមែនតែមានការគាំទ្រពីសំណាក់មហាជនគួរសម ។ Super Muu មានលក់ អាហារជាប្រភេទសាច់មាន់អាំង សាច់ជ្រូកអាំង និងបាយដំណើប ដែលកំពុង ពេញ និយម សម្រាប់យុវវ័យ ។

ពិធីករ យឹម ណា​រ៉ា គ្រោង​ពង្រីក​ហាង Super Muu ឲ្យ​បាន ១០០ សាខា​!

តាមពត៌មានដែលទទួលបាន ហាងនេះមិនមែនជារបស់លោក យឹម ណារ៉ា តែម្នាក់ឯងនោះទេ គឺមានការ ចូលហ៊ុន ពីសំណាក់មិត្តភក្តិប្រមាណជា៥នាក់ទៀត ។ ទាំងការងារសិល្បៈនិងការងារជំនួញរបស់លោក សុទ្ធតែទទួលបានជោគ ជ័យ ។ តែសម្រាប់រឿងស្នេហារបស់ពិធីករសម្បុរសម្នាក់នេះវិញ ហាក់មិនទាន់មានអ្វីប្លែកនោះទេ ។ ទោះបីជាពេលកន្លងមក ធ្លាប់លេចលឺថា លោកនិងស្រីស្អាត ហេង កែវនីតា ជាគូស្នេហ៍នឹងគ្នាក្តី ៕ ចេនី

ពិធីករ យឹម ណា​រ៉ា គ្រោង​ពង្រីក​ហាង Super Muu ឲ្យ​បាន ១០០ សាខា​!ពិធីករ យឹម ណា​រ៉ា គ្រោង​ពង្រីក​ហាង Super Muu ឲ្យ​បាន ១០០ សាខា​!ពិធីករ យឹម ណា​រ៉ា គ្រោង​ពង្រីក​ហាង Super Muu ឲ្យ​បាន ១០០ សាខា​!