ប៉ូឡូញជីកកកាយ​រុករក​រថភ្លើង​ដឹកមាស​របស់​ NAZI អ៊ីត្លែរ កាលពីសម័យសង្គ្រាម​លោក​លើក​ទី២

ទីបំផុត​ពាក្យ​ចចាមអារាម​ដែលថា មាន​រថភ្លើង​ដឹក​មាស​ និ​ងវត្ថុមាន​តម្លៃ​របស់​ NAZI កាល​ពីសម័យសង្គ្រាម​លោក​លើកទី២ ជាប់​បាក់ស្រុត​នៅក្នុងរូងក្រោមដី​ជិត​ទីក្រុង​ Walbrazych ភាគនីរតី​នៃប្រទេស​ប៉ូឡូញនោះ​ ត្រូវបាន​អ្នកសិក្សា​ស្រាវ​ជ្រាវ​សម្រេច​ជីក​កកាយ​រុករក​រថភ្លើង​ដឹក​មាស​ និង​វត្ថុមាន​តម្លៃ​របស់ពួក NAZI ហើយ​ ដើម្បី​បញ្ជាក់​អំពីការពិត​នៅថ្ងៃអង្គារ​ ទី១៦ ខែសីហា ឆ្នាំ២០១៦ នេះ​ ទោះបី​ក្រុមអ្នកវិទ្យាសាស្ត្រ​បញ្ជាក់ថា គ្មាន​រថភ្លើង​ទាំងនោះទេ​ក៏ដោយ​។

ប៉ូឡូញជីកកកាយ​រុករក​រថភ្លើង​ដឹកមាស​របស់​ NAZI អ៊ីត្លែរ កាលពីសម័យសង្គ្រាម​លោក​លើក​ទី២

លោក​​​ Andrzej Gaik អ្នកនាំពាក្យ​របស់ក្រុមរុករក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP ឲ្យដឹងថា ប្រសិន​បើមាន​រថភ្លើង​នោះមែន​ គឺ​គេនឹង​អាច​រកឃើញ​ក្នុងរយៈពេល​ត្រឹម​តែ០២ថ្ងៃ ហើយ​ការជីករុករក​ជាប្រវត្តិសាស្ត្រនេះ​នឹ​ងធ្វើការ​ផ្សព្វផ្សាយ​បន្តផ្ទាល់​ឲ្យ​ប្រជាពលរដ្ឋ​តាមដាន​មើល​ទាំងអស់គ្នា​។

ប៉ូឡូញជីកកកាយ​រុករក​រថភ្លើង​ដឹកមាស​របស់​ NAZI អ៊ីត្លែរ កាលពីសម័យសង្គ្រាម​លោក​លើក​ទី២

ពីមុនមក​មិន​ដែលមាន​សកម្មភាព​ជីកកកាយ​រូងផ្លូវនោះទេ​ ពីព្រោះគេគិតថា ភាគច្រើន​នៃរូងផ្លូវ​អាច​ប្រកបដោយ​ភាព​គ្រោះថ្នាក់​ ដូចជា ឧស្ម័នធម្មជាតិ​ដ៏អាក្រក់​​​ និង​គ្រឿងផ្ទុះ​… ជាដើម។ ប៉ុន្តែ​ បច្ចុប្បន្ន​ក្រុមអ្នកស្រាវជ្រាវ​ប៉ូឡូញ​បាន​សម្រេច​ជីក​កកាយ​រុករក​រថភ្លើង​អាថ៌កំបាំងដឹកមាស​ និង​វត្ថុមាន​តម្លៃ​របស់​ពួក​ NAZI នាសម័យសង្គ្រាម​លោក​លើកទី២​ តាម​ពាក្យ​ចចាមអារាម​នេះហើយ៕

ប៉ូឡូញជីកកកាយ​រុករក​រថភ្លើង​ដឹកមាស​របស់​ NAZI អ៊ីត្លែរ កាលពីសម័យសង្គ្រាម​លោក​លើក​ទី២

ប៉ូឡូញជីកកកាយ​រុករក​រថភ្លើង​ដឹកមាស​របស់​ NAZI អ៊ីត្លែរ កាលពីសម័យសង្គ្រាម​លោក​លើក​ទី២

Related