World​ Cup​ 2014​ ៖​ អា​ល្លឺ​ម៉​ង់​លេខ​១​ និង​អា​មេ​រិ​ក​លេខ​២​ ក្នុង​ពូ​ល​G​ ខណៈ​ប៊ែ​ល​ហ្សិ​ក​ លេខ​១​ និង​អាល់​ហ្សេ​រី​ លេខ​២​ ក្នុង​ពូ​ល​H

​ដំណើរការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​ពិភពលោក​(World​ Cup)​ លើក​ទី​២០​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ឆ្នាំ​២០១៤​នេះ​ បាន​រក​ឃើញ​ក្រុម​ធ្លាក់​និង​ក្រុម​ឆ្លង​ផុត​(​ឈ្នះ​)​ ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​G​ (​អា​ល្លឺ​ម៉​ង់​,​ អា​មេ​រិ​ក​,​ ព័រ​ទុ​យ​ហ្កា​ល់​ និង​ ហ្គា​ណា​)​ និង​ពូ​ល​H​ ហើយ​(​ប៊ែ​ល​ហ្សិ​ក​,​ អាល់​ហ្សេ​រី​,​ រុ​ស្ស៊ី​ និង​ កូរ៉េ​ខាងត្បូង​)​ ដោយ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់​ និង​ ហ្គា​ណា​ ក្នុង​ពូ​ល​G​ ខណៈ​រុ​ស្ស៊ី​ និង​កូរ៉េ​ខាងត្បូង​ ក្នុង​ពូ​ល​H​ ជា​ក្រុម​ធ្លាក់​ ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​ ។​ រីឯ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ និង​ អា​មេ​រិ​ក​ ក្នុង​ពូ​ល​G​ ព្រមទាំង​ប៊ែ​ល​ហ្សិ​ក​ និង​អាល់​ហ្សេ​រី​ ក្នុង​ពូ​ល​H​ ជា​ក្រុម​ឈ្នះ​ បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ឈាន​ទៅ​ប្រកួត​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ។​ ដោយឡែក​ក្រុម​ជម្រើសជាតិ​ដែល​ទទួល​បាន​លេខ​១​ និង​លេខ​២​ ក្នុង​ពូ​ល​G​ ព្រមទាំង​លេខ​១​ និង​លេខ​២​ ក្នុង​ពូ​ល​H​ គឺ​ ៖

​ពូ​ល​G​ ៖​ បន្ទាប់​ពី​លេង​ឈ្នះ​ព័រ​ទុ​យ​ហ្កា​ល់​ (៤-០)​ ស្មើ​ហ្គា​ណា​ (២-២)​ និង​ឈ្នះ​អា​មេ​រិ​ក​ (១-០)​ ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ទទួល​បាន​៧​ពិន្ទុ​ ។​ ដោយឡែក​ ក្រុម​ជម្រើសជាតិ​អា​មេ​រិ​ក​ បន្ទាប់​ពី​លេង​ឈ្នះ​ហ្គា​ណា​ (២-១)​ ស្មើ​ព័រ​ទុ​យ​ហ្កា​ល់​ (២-២)​ និង​ចាញ់​អា​ល្លឺ​ម៉​ង់​ (០-១)​ ទទួល​បាន​៤​ពិន្ទុ​ ខណៈ​ដែល​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់​ក៏​ទទួល​បាន​៤​ពិន្ទុ​ដែរ​ ប៉ុន្តែ​ការ​រាប់​គ្រាប់​បាល់​ចាញ់​ប្រៀប​ក្រុម​ជម្រើសជាតិ​អា​មេ​រិ​ក​(​អា​មេ​រិ​ក​ស៊ុត​ចូល​គេ​៤​បាល់​ និង​គេ​ស៊ុត​ចូល​វិញ​៤​បាល់​ រីឯ​ព័រ​ទុ​យ​ហ្កា​ល់​ស៊ុត​ចូល​គេ​៤​បាល់​ និង​គេ​ស៊ុត​ចូល​វិញ​៧​បាល់​)​ ។​ ដូច្នេះ​ ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​(Germany)​ ទទួល​បាន​លេខ​១​ ក្នុង​ពូ​ល​ និង​ អា​មេ​រិ​ក​ (USA)​ទទួល​បាន​លេខ​២​ក្នុង​ពូ​ល​ ។​

​ពូ​ល​H​ ៖​ បន្ទាប់​ពី​លេង​ឈ្នះ​អាល់​ហ្សេ​រី​(២-១)​ ឈ្នះ​រុ​ស្ស៊ី​ (១-០)​ និង​ឈ្នះ​កូរ៉េ​ខាងត្បូង​ (១-០)​ ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្សិ​ក​ទទួល​បាន​៩​ពិន្ទុ​ ។​ ដោយឡែក​ក្រុម​ជម្រើសជាតិ​អាល់​ហ្សេ​រី​ បន្ទាប់​ពី​លេង​ចាញ់​ប៊ែ​ល​ហ្សិ​ក​ (១-២)​ ឈ្នះ​កូរ៉េ​ខាងត្បូង​(៤-២)​ និង​ស្មើ​រុ​ស្ស៊ី​(១-១)​ ទទួល​បាន​៤​ពិន្ទុ​ ។​ ដូច្នេះ​ ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្សិ​ក​(Belgium)​ ទទួល​បាន​លេខ​១​ក្នុង​ពូ​ល​ និង​អាល់​ហ្សេ​រី​ (Algeria)​ ទទួល​បាន​លេខ​២​ក្នុង​ពូ​ល​ ។​

​សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ គឺ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ (​លេខ​១​ពូ​ល​G​ )​ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​អាល់​ហ្សេ​រី​ (​លេខ​២​ពូ​ល​H)​ នៅ​ថ្ងៃ​ទី​៣០​ ខែមិថុនា​ និង​ក្រុម​ជម្រើសជាតិ​អា​មេ​រិ​ក​(​លេខ​២​ពូ​ល​G)​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្សិ​ក​ (​លេខ​១​ពូ​ល​H)​ នៅ​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៤​ ខាង​មុខ​បន្ត​ទៀត​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់​,​ ហ្គា​ណា​ ,​ រុ​ស្ស៊ី​ និង​កូរ៉េ​ខាងត្បូង​ ដែល​ជា​ក្រុម​ធ្លាក់​ក្នុង​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​G​ និង​ពូ​ល​H​ នោះ​ នឹង​ទទួល​បាន​ទឹកប្រាក់​ចំនួន​៨​លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ក្រុម​នីមួយៗ​ ពី​សហព័ន្ធ​សមាគម​កីឡាបាល់ទាត់​អន្តរជាតិ​ (FIFA)​ ខណៈ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​,​ អា​មេ​រិ​ក​ ,​ ប៊ែ​ល​ហ្សិ​ក​ និង​អាល់​ហ្សេ​រី​ ជា​ក្រុម​ឈ្នះ​ ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​G​ និង​ពូ​ល​H​ នឹង​ទទួល​បាន​ទឹកប្រាក់​ចំនួន​៩​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ក្រុម​នីមួយៗ​ ៕​

 

Related