កីឡាការិនី លី ណា​រី ជា​និមិត្តរូប​នៃ​ការប្រឹងប្រែង​ដើម្បី​ឈានទៅដល់​គោលដៅ​ និពន្ធដោយ : រួបរួម       August-16-2016, 8:19 pm         548

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កីឡាការិនី លី ណា​រី ជា​និមិត្តរូប​នៃ​ការប្រឹងប្រែង​ដើម្បី​ឈានទៅដល់​គោលដៅ​​កីឡាការិនី លី ណា​រី បាន​ក្លាយជា​អត្ត​ព​លិ​ក​ស្ត្រី​ទីមួយ​របស់​កម្ពុជា ដែល​បាន​ចូលរួម​ប្រកួត​ម៉ារ៉ាតុន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​។ កាលពី​ថ្ងៃទី​១៤ ខែសីហា កន្លងមក កីឡាការិនី​វ័យ​៤៤​ឆ្នាំ​រូបនេះ បាន​ប្រើ​ថេរវេលា​៣​ម៉ោង​២០​នាទី និង​២០​វិនាទី ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក ដែលមាន​ការចូលរួម​ពី​អត្ត​ព​លិ​ក​សរុប​១៥៧​នាក់​នៅ​ទីលាន Sambódromo ទីក្រុង Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល​។ លី ណា​រី បញ្ចប់​ចំណាត់ថ្នាក់​លេខ​១៣៣ និង​ជា​ចំណាត់ថ្នាក់​ចុងក្រោយ​ក្នុងចំណោម​អត្ត​ព​លិ​ក​ដែល​បាន​ឈានទៅដល់​គោលដៅ​។​

«​ខ្ញុំ​គិតថា វា​ជា​ស្មារតី​នៃ​កីឡា​អូឡាំពិក​។ ខ្ញុំ​មិន​រាថយ​ក្នុង​ការសម្រេច​ទៅ​ឲ្យ​ដល់​គោលដៅ​នោះឡើយ​។ ខ្ញុំ​ត្រូវតែ​តស៊ូ​រហូតដល់​ទីបំផុត​»​។  នេះ​ជាការ​លើកឡើង​របស់​កីឡាការិនី លី ណា​រី ដែល​ត្រូវបាន​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AP និង​សារព័ត៌មាន​ល្បីៗ​នៅលើ​ពិភពលោក​។​

​បើទោះបីជា​ល្បឿន​នៃ​ការរត់​យឺត​ជាង កីឡាការិនី​កេ​ន​យ៉ា  Jemima Jelagat Sumgong ជិត​មួយ​ម៉ោង​ក៏ដោយ ប៉ុន្តែ​កីឡាការិនី លី ណា​រី របស់​កម្ពុជា ទទួលបាន​នូវ​ការកត់សម្គាល់​ជាច្រើន ជាពិសេស​ការតស៊ូ​រហូត​ដល់ទី​ផ្តាច់ព្រ័ត្រ ជាមួយនឹង​ការ​ត្រដាង​ទង់ជាតិ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល​។ កីឡាការិនី​ខ្មែរ​-​បារាំង រូបនេះ បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​១៣៣ ក្នុងចំណោម​១៥៧​នាក់ ()​និង​ជា​អត្ត​ព​លិ​ក​ចុងក្រោយ​ដែល​ឈានទៅដល់​គោលដៅ ខណៈ​អត្ត​ព​លិ​ក​២៤​រូប​ផ្សេងទៀត មិនបាន​ទៅដល់​ទីបញ្ចប់​ឡើយ​។​
កីឡាការិនី លី ណា​រី ជា​និមិត្តរូប​នៃ​ការប្រឹងប្រែង​ដើម្បី​ឈានទៅដល់​គោលដៅ​ និពន្ធដោយ : រួបរួម       August-16-2016,  8:19 pm         548

​ដោយសារតែ​របប​ខ្មែរក្រហម កីឡាការិនី លី ណា​រី មាន​អតីតកាល​ដ៏​ជូរចត់ ដោយបាន​បែកបាក់​ក្រុមគ្រួសារ និង​ឃ្លាត​ពី​ស្រុកកំណើត​នៅ​អាយុ​៩​ឆ្នាំ ពោលគឺ​នៅ​ឆ្នាំ​១៩៨១ ។ លី ណា​រី បាន​ធំធាត់​នៅក្នុង​ប្រទេស​បារាំង​ដោយសារ​គ្រួសារ​ចិញ្ចឹម​មួយ ដែល​ធ្វើ​គាត់​មានឱកាស​សិក្សា​រៀនសូត្រ​បាន​ជ្រៅជ្រះ​។​

​ក្នុង​អាយុ​២៦​ឆ្នាំ អ្នកស្រី លី ណា​រី បាន​វិល​ត្រឡប់មក​ប្រទេស​កំណើត​វិញ ដោយ​បម្រើការ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ក្នុងនាម​ជា​អ្នកវិទ្យាសាស្ត្រ ស្រាវជ្រាវ​មេរោគ​/​ជំងឺអេដស៍​។ គាត់​បាន​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​នៅ​បារាំង បាន​បន្ត​សិក្សា​ថ្នាក់​ក្រោយ​បណ្ឌិត​រយៈពេល​៣​ឆ្នាំ​ទៀត​នៅ​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។​
កីឡាការិនី លី ណា​រី ជា​និមិត្តរូប​នៃ​ការប្រឹងប្រែង​ដើម្បី​ឈានទៅដល់​គោលដៅ​ និពន្ធដោយ : រួបរួម       August-16-2016,  8:19 pm         548

​នៅ​ឆ្នាំ​២០០៦ លី ណា​រី បាន​ច្បាប់​ផ្តើម​បង្កើត​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​កុមារ​កម្ពុជា​ដែល​រងគ្រោះ​ដោយ​មេរោគ​/​ជំងឺអេដស៍​។ គាត់​បាន​ចូលរួម​ព្រឹត្តិការណ៍​ជាច្រើន​ដូចជា​ពាក់កណ្តាល​ម៉ារ៉ាតុន និង​ម៉ារ៉ាតុន នៅ​កម្ពុជា ហើយ​តែងតែ​ទទួលបាន​ចំណាត់ថ្នាក់​នាំមុខគេ ដោយសារតែ​នៅ​ប្រទេសមួយ​នេះ មិនមាន​ស្ត្រី​ដែល​ជំនាញ​ផ្នែក​ម៉ារ៉ាតុន​នោះឡើយ​។​

​នៅ​ឆាក​អន្តរជាតិ កីឡាការិនី លី ណា​រី បាន​ចូលរួម​នា​ការរត់​ប្រណាំង​នៅ​ហ្វីលីពីន នៅ​ក្រុង​ញូវយ៉ក ប៉ារីស និង Valencia ប្រទេស​អេ​ស្ប៉ា​ញ ជាដើម​។ ទោះបីជា​គាត់​ទើប​ប្រឡូក​ចូលក្នុង​វិស័យ​កីឡា​ប្រភេទ​នេះ ក៏ដោយ តែ​វេជ្ជបណ្ឌិត លី ណា​រី មានការ​តាំងចិត្ត​ខ្ពស់បំផុត​ដើម្បី​លើក​មុខមាត់​ប្រទេសជាតិ​។​
កីឡាការិនី លី ណា​រី ជា​និមិត្តរូប​នៃ​ការប្រឹងប្រែង​ដើម្បី​ឈានទៅដល់​គោលដៅ​ និពន្ធដោយ : រួបរួម       August-16-2016,  8:19 pm         548

​លី ណា​រី បាន​លើកឡើងថា​៖ «​ខ្ញុំ​ចង់​ធ្វើជា​គំរូ​ដល់​ស្ត្រី​កម្ពុជា​ផ្សេងទៀត​... ការរត់​ម៉ារ៉ាតុន​អាចជួយ​ឲ្យ​ស្ត្រី​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​។ គោលដៅ​របស់ខ្ញុំ គឺ​ចង់​តំណាង​ឲ្យ​ស្ត្រី​កម្ពុជា​លើ​ឆាក​អន្តរជាតិ​»​។​

​ក្រោយ​បញ្ចប់​ការប្រកួត កីឡាការិនី លី ណា​រី ទទួលបាន​សារ​លើកទឹកចិត្ត​ជាច្រើន​។ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Andy Merrick បានសរសេរថា កម្ពុជា​សម្រេច​ដ៏​ត្រឹមត្រូវ​ក្នុងការ​ជ្រើសរើស លី ណា​រី ជា​តំណាង​របស់ខ្លួន ទោះបីជា​គាត់​មិន​ទទួលបាន​មេដាយ​ក៏ដោយ តែ​គាត់​ទទួលបាន​មេដាយមាស​មនុស្សជាតិ​។​
កីឡាការិនី លី ណា​រី ជា​និមិត្តរូប​នៃ​ការប្រឹងប្រែង​ដើម្បី​ឈានទៅដល់​គោលដៅ​ និពន្ធដោយ : រួបរួម       August-16-2016,  8:19 pm         548

​លោក Andy បាន​បន្ថែមថា ការប្រឹងប្រែង​បង្ហាញ​ទង់ជាតិ​កម្ពុជា​របស់ លី ណា​រី បាន​នាំ​ឲ្យ​លោក​មើលឃើញ​ពី​ភាព​វិជ្ជមាន​របស់​ប្រទេសមួយ​នេះ​។ ឆ្លើយតប​នឹង​សារ​អបអរសាទរ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ កីឡាការិនី លី ណា​រី មិនមាន​ពាក្យ​អ្វី​អធិប្បាយ​ឡើយ ហើយ​គាត់​មាន​អារម្មណ៍​កក់ក្តៅ​យ៉ាងខ្លាំង​នៅពេលដែល​លឺ​សម្រែក​ឈ្មោះ​របស់ខ្លួន និង​ឈ្មោះ «​កម្ពុជា​» ៕