ចាប់រំលោភ​ប្អូនស្រី​ចិញ្ចឹម ហើយគ​ម្រាម​សម្លាប់​

6 Videos


បុរសម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនយកមកធ្វើការសាកសួរដោយយោងតាមបណ្តឹងរបស់ជនរងគ្រោះ ដោយចោទពីបទរំលោភសេពសន្ថវៈបានសម្រេចម្តង។ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៦ នៅផ្ទះលេខ១៦៥ ផ្លូវលំក្រុម៧ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ ។

ជនសង្ស័យឈ្មោះ ពេជ និវត្តន៍ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១៦៥ ផ្លូវលំក្រុម៧ ភូមិដីថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ចំណែកដើមបណ្តឹងឈ្មោះ ព.ច ភេទស្រី អាយុ ១៥ ឆ្នាំ ស្នាក់ នៅផ្ទះលេខ ១៦៥ ផ្លូវលំក្រុម ៧ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវជាប្អូនស្រីចិញ្ចឹមរបស់ជនសង្ស័យ ។

ចាប់រំលោភ​ប្អូនស្រី​ចិញ្ចឹម ហើយគ​ម្រាម​សម្លាប់​

លោក ដួង វណ្ណៈ នាយប៉ុស្តិ៍ស្តីទីនគរបាលភ្នំពេញថ្មីបានឲ្យដឹងថា ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះមកប្តឹងផ្ទាល់មាត់លោកក៏ដឹកនាំកម្លាំងចុះទៅឃាត់ខ្លួនបុរសខាងលើដល់លំនៅដ្ឋានតែម្តងនិងបាននាំខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ។

ចាប់រំលោភ​ប្អូនស្រី​ចិញ្ចឹម ហើយគ​ម្រាម​សម្លាប់​

ជនសង្ស័យខាងលើបានប្រាប់សមត្ថកិច្ចថា ក្មេងស្រីរងគ្រោះ ដែលជាប្អូនចិញ្ចឹមរបស់ខ្លួនគឺត្រូវបានឪពុកម្តាយរបស់ខ្លួនយកមកចិញ្ចឹមតាំងតែពីកូនង៉ាមកម្ល៉េះ មកដល់បច្ចុប្បន្ននេះ មានអាយុ១៥ឆ្នាំហើយ។តាមការរៀបរាប់របស់នារីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យបានហៅប្អូនចិញ្ចឹមឲ្យចូលទៅក្នុងបន្ទប់របស់គេ ពេលទៅដល់ក្នុងបន្ទប់ស្រាប់តែជនសង្ស័យបានយកកាំបិតបុ័ងតោមកគំរាមសម្លាប់ បើមិនឲ្យរូបគេរំលោភ ទើបនាងមានការភ័យខ្លាចក៍ពុំហ៊ានស្រែក ហើយជនសង្ស័យធ្វើសកម្មភាពរំលោភបានសម្រេចតែម្តង។ លុះព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១ ៦រូបនាងនិងបងប្អូន ក៏ទៅប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង ។

ចាប់រំលោភ​ប្អូនស្រី​ចិញ្ចឹម ហើយគ​ម្រាម​សម្លាប់​

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានចាប់រំលោភសេពសន្ថវៈទៅលើប្អូនស្រីចិញ្ចឹមរបស់ខ្លួនពិតប្រាកដមែន ដោយកាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ មុនពេលកើតហេតុ ដោយនៅផ្ទះជាមួយគ្នាមានសភាពស្ងាត់ គេបានហៅប្អូនចិញ្ចឹម ដែលជាជនរងគ្រោះឲ្យចូលក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន ហើយបានយកកាំបិតប៉័ងតោមកគំរាមនិងបានធ្វើសកម្មភាពរំលោភប្អូនស្រីចិញ្ចឹមបានសម្រេច ៕

សុថាត់