ឃ្លាំង​អាវុធ​ចំនួន​៥ របស់​ក្រុម IS នៅ​ស៊ី​រី ត្រូវកម្ទេច​ដោយ​យន្តហោះ​ចម្បាំង​រុស្ស៊ី​នៅ​អ៊ីរ៉ង់​ និពន្ធដោយ : ថ្មីៗ       August-16-2016, 9:19 pm         954

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឃ្លាំង​អាវុធ​ចំនួន​៥ របស់​ក្រុម IS នៅ​ស៊ី​រី ត្រូវកម្ទេច​ដោយ​យន្តហោះ​ចម្បាំង​រុស្ស៊ី​នៅ​អ៊ីរ៉ង់​​យន្តហោះ​ចម្បាំង​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ដែល​ត្រូវបាន​រដ្ឋាភិបាល​បញ្ជូន​ទ័ព​ឈរជើង​នៅ​អ៊ីរ៉ង់​នោះ​ចាប់ផ្តើម​កម្ទេច​សំបុក​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​ទៀតហើយ​។ ឃ្លាំង​អាវុធ​ធំៗ​ចំនួន​ប្រហែលជា​៥ ត្រូវបាន​កម្ទេចចោល ហើយ​ក្នុងនោះ​ក៏មាន​ភេរវជន​ខ្លះ​ស្លាប់​ក្រោម​ស្នាដៃ​ប្រតិបត្តិការ​ផ្លូវអាកាស​នេះដែរ​។

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​អះអាងថា ខ្លួន​បាន​បញ្ជូន​យន្តហោះ​ជាច្រើន​គ្រឿង​មាន​ទាំង​យន្តហោះ​ចម្បាំង Su-34 និង​យន្តហោះ​ទម្លាក់​គ្រាប់ Tu-22M3 ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស​អ៊ីរ៉ង់ Hamadan​។ ក្នុង​ប្រតិបត្តិការ​លើកដំបូង​ចេញពី​អ៊ីរ៉ង់ យន្តហោះ​ទាំងអស់នេះ​បាន​កម្ទេច​ឃ្លាំង​អាវុធ​ធំៗ​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​អស់​ប្រហែល​៥​កន្លែង​រួចហើយ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​ដែល​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន​ចុះ​ថ្ងៃ​អង្គារ​ទី​១៦ សីហា​នេះ  រុស្ស៊ី Sputnik យន្តហោះ​ទម្លាក់​គ្រាប់ Tu-22M3  អមដោយ​យន្តហោះ​ចម្បាំង Su-34 ជាច្រើន​គ្រឿង​បាន​ហោះហើរ​ចេញពី​ទឹកដី​អ៊ីរ៉ង់ ដើម្បី​វាយកម្ទេច​គោលដៅ​ជាច្រើន​ដែលជា​តំបន់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ និង​ក្រុម Jabhat al-Nusra នៅ​ខេត្ត Aleppo​។  ហើយ​ក្រៅពីនេះ ខេត្ត Aleppo យន្តហោះ​ទាំងនោះ​ក៏បាន​វាយប្រហារ​លើ​ខេត្ត Deir ez-Zor និង Idlib ផងដែរ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ដដែល យន្តហោះ​ទម្លាក់​គ្រាប់បែក​នេះ​បាន​កម្ទេច​ប៉ុស្តិ៍​បញ្ជា​ចំនួន​៣​កន្លែង និង​ជំរំ​ហ្វឹកហ្វឺន​ជាច្រើន​ផងដែរ​នៅក្នុង​តំបន់ Serakab, Al-Bab, Aleppo និង Deir Ez-Zor​។ ហើយ​ក្រុម​ភេរវជន​ជាច្រើន​ក៏​ស្លាប់​ដោយសារ​ប្រតិបត្តិការ​យោធា​នេះដែរ​។​

​កាលពី​ថ្ងៃ​ចន្ទ ទី ១៥ សីហា ម្សិលមិញ ក្រសួងការពារជាតិ ក៏​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ផងដែរ​ដោយ​បញ្ជាក់ថា យន្តហោះ​ទម្លាក់​គ្រាប់បែក  Tu-22M3 បាន​កម្ទេច​ទីបញ្ជាការ សព្វាវុធ និង​ឃ្លាំង​គ្រាប់​របស់​ក្រុម​ភេរវជន​នេះ​មិនតិច​ឡើយ​។

 តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល យន្តហោះ​ទម្លាក់​គ្រាប់ Tu-22M3 ដែល​ចេញ​ប្រតិបត្តិ​ការកម្ទេច​សំបុក​ក្រុម​ភេរវជន​នេះ ចាក​ចេញពី​មូលដ្ឋាន​ទ័ពអាកាស​រុស្ស៊ី Khmeimim ហើយ​មាន​អមដំណើរ​ដោយ​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង មានដូចជា​យន្តហោះ Su-35 និង​យន្តហោះ Su-30​។ ក្រោយ​បំពេញភារកិច្ច​កម្ទេច​ស​ត្រូវ​រួចហើយនោះ យន្តហោះ​ទាំងអស់​បាន​ត្រឡប់​មកកាន់​បន្ទាយ​វិញ​ដោយ​សុវត្ថិភាព ដោយ​គ្មាន​បញ្ហា​បច្ចេកទេស ឬ​គ្រោះថ្នាក់​អ្វី​ឡើយ​៕