ខឹង​សង្សារ​មិន​មកជួប លោត​ពីលើផ្ទះ​ប៉ងសម្លាប់ខ្លួន​

6 Videos


នេះជាការគិតខ្លី ដោយមិនបានធ្វើការពិចារណាឲ្យល្អិតល្អន់ ដោយសារតែស្នេហាបាំងមុខ បានធ្វើឲ្យនារីម្នាក់លែងគិតឃើញអ្វីៗទាំងអស់ រហូតដល់ហ៊ានសម្រេចចិត្តលោតពីលើផ្្ទះដើម្បីធ្វើអត្តឃាត តែសំណាងមិនស្លាប់ ដោយគ្រាន់តែរបួសធ្ងន់ប៉ុណ្ណោះ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ ព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចផ្ទះក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ នារីរងគ្រោះឈ្មោះ អាទី អាយុ ២៦ ឆ្នាំ មានសង្សារឈ្មោះ ម៉េច សាម៉ន ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ អ្នកនៅក្នុងផ្ទះមិនបានដឹងថានារីរងគ្រោះលោតពីលើផ្ទះនោះទេ តែមានការភ្ញាក់ផ្អើលពេលឮសូរសំលេងក្រាំង ទើបស្ទុះចេញមកមើល ក៏ឃើញនារីរងគ្រោះដេកដួលបាត់ទៅហើយ តែមិនស្លាប់ទេ ហើយក៏សន្លប់ដែរ ។

ខឹង​សង្សារ​មិន​មកជួប លោត​ពីលើផ្ទះ​ប៉ងសម្លាប់ខ្លួន​

ពេលនោះនារីរងគ្រោះស្រែកថា នាងចង់ស្លាប់ ព្រោះតែសង្សារមិនព្រមមកជួបជាច្រើនថ្ងៃមកហើយ ទើបឈឺចិត្តមិនអាចទ្រាំរស់តទៅទៀតបាន ។ បន្ទាប់ពីកើតហេតុ នារីរងគ្រោះត្រូវបងប្អូនដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ៕

សុថាត់