លោក ដូ​ណា​ល់ ត្រាំ សន្យា​បញ្ចប់​នយោបាយ​ជ្រៀតជ្រែក​«​ប្តូរ​របប​ដឹកនាំ​»​នៅ​បរទេស និពន្ធដោយ : ថ្មីៗ       August-16-2016, 10:39 pm         166

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ដូ​ណា​ល់ ត្រាំ សន្យា​បញ្ចប់​នយោបាយ​ជ្រៀតជ្រែក​«​ប្តូរ​របប​ដឹកនាំ​»​នៅ​បរទេស​ក្នុងពេល​ថ្លែង​សុន្ទរកថា​ស្តីពី​នយោបាយ​ការបរទេស​នារ​ដ្ឋ Ohio លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ត្រង់ៗ​ថា ពេល​លោក​ជាប់ឆ្នោត លោក​នឹង​បញ្ចប់​ឲ្យ​បាន​នូវ​គោលនយោបាយ​«​ស្ថាបនា​រដ្ឋ​(State-Building)» និង​ផ្លាស់ប្តូរ​របប​ដឹកនាំ​(Regime Change)  នៅ​បរទេស​ទៀត​។ លោក​ចាត់ទុកថា វា​ក៏​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ដើម្បី​បញ្ចប់​ចលនា​ភេរវកម្ម​សកល​។​

​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ បានប្រកាសថា ពេល​លោក​ជាប់ឆ្នោត​លោក​នឹង​បញ្ចប់​ឲ្យ​បាន​នូវ​នយោបាយ​ជ្រៀត​ជ្រែកចូល​បញ្ហា​ប្រទេស​ដទៃ​ដើម្បី​ផ្លាស់ប្តូរ​របប​និង​ជួយ​ស្ថាបនា​ប្រទេស​នោះ​ឡើងវិញ​ផង​។  លោក​លើកឡើង​បែបនេះ​ក្នុងពេល​លោក​ផ្តល់​សុន្ទរកថា​ពាក់ព័ន្ធ​នយោបាយ​ការបរទេស​ជាពិសេស​វិធានការ​ប្រឆាំង​ភេរវកម្ម​របស់លោក ទៅកាន់​អ្នកគាំទ្រ​នៅ​រដ្ឋ Ohio នា​ថ្ងៃ​ចន្ទ ទី​១៥ សីហា​។

​លោក​ថ្លែងថា​៖« នៅពេល​ខ្ញុំ​ក្លាយជា​ប្រធានាធិបតី យុគសម័យ​នៃ​នយោបាយ​ប្តូរ​របប​ដឹកនាំ​និង​ការ​ស្ថា​នា​រដ្ឋ​ឡើងវិញ​នឹងត្រូវ​បញ្ចប់​ឲ្យ​អស់​។ ហើយ​ដំណោះស្រាយ​ថ្មី​ដើម្បី​បញ្ចប់​ឲ្យ​បានការ​ផ្សព្វផ្សាយ​មនោគមន៍​វិជ្ជា​សាសនា​ជ្រុលនិយម​នឹងត្រូវ​ចែករម្លែក​ដោយ​គណបក្ស​ទាំងពីរ​នៅ​សហរដ្ឋអាមេរិក​, សម្ព័ន្ធមិត្ត​អាមេរិក​យើង​នៅ​បរទេស និង​មិត្ត​របស់​យើង​នៅ​មជ្ឈិមបូព៌ា​»​។

​លោក​បាន​បកស្រាយ​ថា ការប្រើប្រាស់​គោលនយោបាយ​ដូច​បច្ចុប្បន្ន​ដោយ​ប្រឡូក​ជ្រៅ​ក្នុងការ​ផ្លាស់ប្តូរ​របប និង​ស្ថាបនា​រដ្ឋ​នៅ​បរទេស​ឡើងវិញ​ដោយ​ពង្រាយ​ទ័ព​ទៅ​ឈរជើង​នៅ​អ៊ីរ៉ាក់​និង​អា​ហ្វ​ហ្កា​នី​ស្ថាន​នោះ បាន​បង្ក​ឲ្យ​មាន​បញ្ហា​ច្រើន​ដល់​អាមេរិក​ខ្លួនឯង​។  ដូច្នេះហើយ ការបញ្ចប់​គោលនយោបាយ​បែបនេះ​នឹង​ជួយ​ឲ្យ​អាមេរិក​មាន​សុវត្ថិភាព​ជាង​មុន និង​អាច​កម្ចាត់​បាន​នូវ​ចលនា​ហិង្សា​ជ្រុលនិយម​ថែមទៀត​ផង ។​

​លោក ដូ​ណា​ល់ ត្រាំ បាន​បន្តថា​៖«​យុទ្ធសាស្ត្រ​ប្តូរ​របប​និង​កសាង​រដ្ឋ​ឡើងវិញ​របស់​យើង​គឺជា​បរាជ័យ​មួយ​យ៉ាងច្បាស់​ណាស់​»​។​

​ចំណែក គោលនយោបាយ​ថ្មី​របស់​អាមេរិក​ដែល​ត្រូវ​បង្កើតឡើង​ក្នុងពេល​លោក ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត គឺ ធ្វើយ៉ាងណា​ត្រូវ​ពង្រឹង​ការសហការ និង​បង្កើត​ភាពជា​ដៃគូ​ថ្មី​ជាមួយ​ប្រទេស​ជា​មិត្ត​និង​សម្ព័ន្ធមិត្ត​នៅលើ​ពិភពលោក​ដើម្បី​ហាមឃាត់​ការផ្សព្វផ្សាយ​មនោគមន៍​វិជ្ជា​សាសនា​ជ្រុលនិយម​។​

​តាមពិតទៅ​លោក​ចង់ភ្ជាប់​បញ្ហា​នេះ​ទៅនឹង​កំហុសឆ្គង​របស់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុងការ​អនុវត្ត​គោលនយោបាយ​ដែល​ផ្តោត​សំខាន់​លើ​ការផ្លាស់ប្តូរ​របប​ដោយ​អន្តរាគមន៍​នៅ​លី​ប៊ី និង​ដកទ័ព​ចេញពី​ប្រទេស​អ៊ីរ៉ាក់ ហើយ​វា​បាន​បណ្តាល​ឲ្យ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ ផុស​រូបរាង​ឡើង​ផង​នោះ​។​

​ដើមឡើយ លោក ដូ​ណា​ល់ ត្រាំ បាន​ចោទប្រកាន់ថា លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​នេះហើយ​ជា​សហ​ស្ថាបនិក​នៃ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​។ ប៉ុន្តែ​សម្តី​ចោទប្រកាន់​នេះ​បានធ្វើ​ឲ្យ​មានការ​ប្រតិកម្ម​និង​ការខឹង​សម្បារ​ខ្លាំង​ពី​សំណាក់​ប្រជាជន​អាមេរិក​។​

​ដោយ​ឃើញ​ស្ថានការណ៍​មិន​ស្រួល បេក្ខជន​ប្រធានាធិបតី​ម្នាក់នេះ​បានចេញ​មុខ​បកស្រាយ​ឡើងវិញ​ចំពោះ​អ្វីដែល​លោក​បាន​និយាយ ហើយ​បន្ទោស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​កាឡៃ​សម្តី​លោក​ទៅវិញ​។​

​លោក ដូ​ណា​ល់ ត្រាំ បកស្រាយ​ថា អ្វីដែល​លោក​ចង់​មានន័យ​នោះ​គឺថា គោលនយោបាយ​ការបរទេស​បរាជ័យរ​បស់​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នៅ​លី​ប៊ី​និង​អ៊ីរ៉ាក់​នោះបាន​រួមចំណែក​ធ្វើ​ឲ្យ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​អាច​រីក​ធំធាត់​ដូច​ពេលបច្ចុប្បន្ន​នេះ​៕