អ្នកកាសែត​ខ្មែរ​ម្ចាស់​ស្រុក​ម្នាក់​ក្អួត​ធ្លាក់ឈាម​ស្លាប់ លើ​កាណូត​ដរ​

6 Videos


អ្នកកាសែតម្នាក់ ដែលជាអ្នកយកព័ត៌មានឲ្យកាសែតខ្មែរម្ចាស់ស្រុកបានស្លាប់ភ្លាមៗនៅលើកាណូតដរ ពេលដែលកាណូតដរចេញដំណើរបានពាក់កណ្តាលព្រែក ក្នុងដំណើរបំពេញបេសកកម្មទៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត៩ព្រឹក ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៦ ត្រង់ចំណុច កែងបត់ដីដុល ស្ថិតនៅព្រំប្រទល់រវាងស្រុកកំពង់លែង និង ក្រុង កំពង់ឆ្នាំង ។

ប៉ូលីសបានអោយដឹងថា បុរសដែលស្លាប់នេះ មានឈ្មោះថា រស់ សំអាត អាយុ ៥២ ឆ្នាំ រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជាអ្នកយកព័តមានអោយកាសែតខ្មែរម្ចាស់ស្រុក បានធ្វើដំណើរឡើងជិះកាណូតនៅជើងម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី ១៥ ខែសីហានេះ ។

អ្នកកាសែត​ខ្មែរ​ម្ចាស់​ស្រុក​ម្នាក់​ក្អួត​ធ្លាក់ឈាម​ស្លាប់ លើ​កាណូត​ដរ​

អ្នកឃើញហេតុការណ៍នោះបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនេះ មានសភាពស្លេកស្លាំង ប៉ុន្តែអង្គុយជជែកគ្នាលេងធម្មតានៅផ្នែកខាងលើក្បែរកន្លែងអ្នកបើកបរការណូត ស្រាប់តែនៅពេលកាណូតបានចេញដល់ពាក់កណ្តាលផ្លូវ ត្រង់ចំណុចព្រែកដីដុល ដែលជាកន្លែងស្តាព្រែកនោះ ក៏មានអាការៈក្អកយ៉ាងខ្លាំង និង ក្អួតរហូតដល់ធ្លាក់ឈាមយ៉ាងច្រើនទៀតផង ។

ពេលនោះក៏ប្រាប់អ្នកបើកបរកាណូតអោយឈប់ហើយចង់ត្រឡប់ទៅវិញ ឃើញដូចនេះ អ្នកបើកបរកាណូតបានបង្អង់ល្បឿន និង បាននាំគ្នាជួយសង្គ្រោះគាត់ ពេលនោះបុរសរូបនេះបានលុតជង្គង់ និង បានក្អួតម្តងទៀត ហើយធ្លាក់ឈាមកាន់តែច្រើន និង បានដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង ។

អ្នកកាសែត​ខ្មែរ​ម្ចាស់​ស្រុក​ម្នាក់​ក្អួត​ធ្លាក់ឈាម​ស្លាប់ លើ​កាណូត​ដរ​

នគរបាលស្រុកកំពង់លែង បានមកពិនិត្យធ្វើកោសល្យវិច័យ និង បានធ្វើការសន្និដ្ឋានជាលើកដំបូងថា បុរសជាអ្នកយកព័តមានអោយកាសែតខ្មែរម្ចាស់ស្រុកនេះ ស្លាប់ដោយសារធ្លាក់ឈាមច្រើនពេក គឺដោយសារជំងឺខ្លួនឯងផ្ទាល់ ៕

សុថាត់

អ្នកកាសែត​ខ្មែរ​ម្ចាស់​ស្រុក​ម្នាក់​ក្អួត​ធ្លាក់ឈាម​ស្លាប់ លើ​កាណូត​ដរ​