រឿង ៥ យ៉ាង​បុរស​ជា​សង្សារ​គួរ​តែ​ធ្វើ​ដាក់​មិត្ត​ស្រី​ពេល​ព្រឹក​ព្រលឹម

បើ​ចង់​ឲ្យ​ស្នេហា​កាន់តែ​រ៉ូមែនទិក​ថែម​ទៀត បុរស​គួរតែ​ហ៊ាន​ធ្វើ​រឿង​ ៥ យ៉ាង​ខាង​ក្រោម​នេះ​ពេល​ព្រលឹម​ឡើង ព្រោះ​ធ្វើ​ឲ្យ​មិត្ត​ស្រី​អ្នក​អាច​ស្រស់ស្រាយ​តាំងពី​ពេល​បើក​ភ្នែក​រហូត​ដល់​ចូល​គេង​ទៅ​វិញ៖

 

១.ផ្ញើ​សារ

 

រឿង ៥ យ៉ាង​បុរស​ជា​សង្សារ​គួរ​តែ​ធ្វើ​ដាក់​មិត្ត​ស្រី​ពេល​ព្រឹក​ព្រលឹម

 

ថ្វីត្បិត​តែ​នេះ​ជា​វិធី​ធម្មតា តែ​បើ​ចង់​ឲ្យ​កាន់តែ​ពិសេស​អ្នក​អាច​ក្រោក​តាំងពី​ព្រហាម និង​ផ្ញើ​សារ​ដាស់​នាង​ពី​គេ​ថា “ក្រោក​ឡើង​ព្រះនាង​​តូច ថ្ងៃ​រះ​ខ្ពស់​ហើយ នឹង​អាល​ប្រញាប់​ធ្វើ​សាលា/ ធ្វើការ”។ ពេល​ឃើញ​សារ​នេះ​ភ្លាម​ធានា​ថា​ថា​ញញឹម​បិត​មាត់​មិន​ជិត​ឡើយ។

 

២.តេ​ទៅ​និយាយ​រឿង​យល់សុបិន

 

បុរស​ៗ​ពូកែ​ធ្វើ​រឿង sweet sweet តែង​ប្រើ​វិធី​នេះ​ដាក់​មិត្ត​ស្រី ដើម្បី​ឲ្យ​នាង​មាន​អារម្មណ៍​ស្រស់​ស្រាយ​តាំងពី​បើក​ភ្នែក ដោយ​តេ​ទៅ​ដាស់​នាង និង​ឆ្លៀត​ប្រាប់​ថា “អូន ​យប់មិញ​បង​យល់សុបិន​ថា​បាន​គេង​ក្បែរ​អូន បង​អរ​ឡើង​មួយ​យប់ ភ្លឺ​ឡើង​មិន​មែន​ផង តែ​បង​ចង់​ឲ្យ​សុបិន​នោះ​ក្លាយ​ជា​ការពិត​ដល់​ហើយ”។

 

៣.ណែនាំ​ការ​ស្លៀកពាក់

 

ពេល​តេ​ទៅ​ពេល​ព្រឹក​ដើម្បី​ដាស់ ឬ​និយាយ​លេង​រួច​អ្នក​គួរ​តែ​សួរ​នាង​ថា “ថ្ងៃ​នេះ​អូន​ស្លៀកពាក់​បែប​ណា”។ ស្រី​ៗ​ចូលចិត្ត​បំផុត​គឺ​ពេល​ឭ​មិត្ត​ប្រុស​សួរ​ឃ្លា​ខាង​លើ ដូច​នេះ ១០០ ភាគរយ​នាង​ប្រាកដជា​សួរ​វិញ​ថា “ចឹង​តើ​បង​គិត​ថា អូន​ស្លៀក​អ្វី​ថ្ងៃ​នេះ​មើល​ទៅ​ស្អាត”? អ្នក​គួរ​តែ​និយាយ​ថា “អូន​ស្លៀក​អ្វី​ក៏​ស្អាត​ដែរ” ។

 

៤.ធ្វើ​អាហារ​ពេល​ព្រឹក

 

រឿង ៥ យ៉ាង​បុរស​ជា​សង្សារ​គួរ​តែ​ធ្វើ​ដាក់​មិត្ត​ស្រី​ពេល​ព្រឹក​ព្រលឹម

 

បើ​នរណា​មិន​ជឿ​អាច​សាក​បាន​ធានា​ថា​អ្នក​និង​បាន​ពិន្ទុ​ពេញ​តែម្ដង ចំពោះ​កាយវិការ​បែប​នេះ។ សម្រាប់​អាហារ​ពេល​ព្រឹក​នោះ​អាច​ធ្វើ​ជា​ប្រភេទ​ងាយ​ៗ មាន​បាយ សាច់​អាំង ១ ដុំ​ល្មម និង​ពងទា​ចៀន​ជា​រូប​បេះដូង ហើយ​យក​ទៅ​ឲ្យ​នាង​​កន្លែង​ធ្វើ​ការ​ក៏​បាន។

 

៥.ទៅ​ទទួល​នាង

 

ដើម្បី​ធ្វើឲ្យ​នាង​កាន់តែ​ស្រលាញ់​អ្នក​ដក​ចិត្ត​មិន​រួច វិធី​ទី ៥ នេះ​មិន​គួរ​រំលង​ឡើយ​ដោយ​ព្រឹក​ឡើង​តែង​ទៅ​ទទួល​នាង​ទៅ​ធ្វើ​ការ/សាលា៕

 

តើ​នរណា​ខ្លះ​ធ្លាប់​បាន​មិត្ត​ប្រុស​ធ្វើ​រឿង​ទាំង​នេះ​ដាក់?

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី
ប្រភព៖idiva