តួ​មហាតលិក​ទាំង​៤​ដែល​សម្ដែង​ល្អ​បំផុត​​​ក្នុង​ភាពយន្ត​​ចិន

អ្នក​និពន្ធ​រឿង​បុរាណ​ចិន​តែងតែ​និយម​ចូល​ចិត្ត​បញ្ចូល​តួ​មហាតលិក​ចូល​ទៅ​ក្នុង​ស្នាដៃ​របស់​ខ្លួន។ ជានិច្ចកាល តួអង្គ​របស់​មហាតលិក​តែង​មាន​អត្តចរិត​អាថ៌កំបាំង មិន​និយាយ​ស្ដី​ច្រើន​ និង​ជា​ពិសេស​គឺ​មាន​ក្បាច់​គុន​ខ្ពស់​ដែល​អាច​គ្រប់គ្រង​បក្ស​ធំ​ៗ​បាន។ តារា​សម្ដែង Donnie Yen, Chen Kun និង Lau Shun សុទ្ធ​តែ​រ៉ាប់រង​តួ​មហាតលិក​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ធ្វើ​ឲ្យ​ទស្សនិកជន​មិន​អាច​បំភ្លេច​បាន។

 

តួ​មហាតលិក​ទាំង​៤​ដែល​សម្ដែង​ល្អ​បំផុត​​​ក្នុង​ភាពយន្ត​​ចិន

 

Lau Shun ក្នុង​រឿង “Swordsman” ១៩៩០

 

ឆ្នាំ ១៩៩០ អ្នក​ដឹក​នាំ​សម្ដែង Tsui Hark ​បាន​បង្ហាញ​រឿង “Swordsman” បែប​ភាពយន្ត​ដោយ​បាន​ប្រគល់​តួ​មហាតលិក Gu Jinfu ឲ្យ​តារា​សម្ដែង​ជើង​ចាស់ Lau Shun ជា​អ្នក​រ៉ាប់រង។ តួ​អង្គ​នេះ​បាន​ធ្វើ​ឲ្យ​សិល្ប​ករ​រៀម​ច្បង​ទទួល​បាន​ពាន​រង្វាន់​តារា​សម្ដែង​រង​ឆ្នើម​បំផុត​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​សេះ​មាស​លើក​ទី​១០។ Sina បាន​វាយ​តម្លៃ​ថា៖ “បើ​ទោះ​ជា​តួ​រង​ក៏​ដោយ តែ​លោក​បាន​ធ្វើ​តួ​អង្គ​របស់​ខ្លួន​លេច​ធ្លោ​ជាង​តួ​ឯក​ទៅ​ទៀត”។

 

តួ​មហាតលិក​ទាំង​៤​ដែល​សម្ដែង​ល្អ​បំផុត​​​ក្នុង​ភាពយន្ត​​ចិន

 

Donnie Yen ក្នុង​រឿង “New Dragon Gate Way Inn” ១៩៩២

 

ឆ្នាំ ១៩៩២ កំពូល​តារា​សម្ដែង​ក្បាច់គុន Donnie Yen បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ចាំ​មិន​ភ្លេច​នូវ​តួ​អង្គ​មហាតលិក Siu Yan ក្នុង​ភាពយន្ត “New Dragon Gate Way Inn”។ តួ​មហាតលិក​របស់​កុំកុំ​មាន​ក្បាច់គុន​សាហាវ​យង់ឃ្នង​គ្មាន​អ្នក​ណា​អាច​ប្រៀប​ផ្ទឹម​បាន។ រាល់​ក្រសែ​ភ្នែក​និង​ទឹក​មុខ​របស់​តារា​វ័យ​៥៣​ឆ្នាំ​នេះ​សុទ្ធ​តែ​ធ្វើ​ឲ្យ​គេ​ចាំ​មិន​ភ្លេច។ បណ្ដាញ​ព័ត៌មាន Mingpao បាន​វាយ​តម្លៃ​ថា៖ “ទន្ទឹម​នឹង​តួឯក​របស់​កំពូល​តារា​សម្ដែង Maggie Cheung និង​Brigitte Lin តួ​របស់​ Donnie Yen គឺ​លេច​ធ្លោ​ជាង​ដាច់”។

 

តួ​មហាតលិក​ទាំង​៤​ដែល​សម្ដែង​ល្អ​បំផុត​​​ក្នុង​ភាពយន្ត​​ចិន

 

Chen Kun ក្នុង​រឿង “Flying Swords of Dragon Gate”

 

ឆ្នាំ ២០១១ ភាពយន្ត “New Dragon Gate Way Inn” ត្រូវ​បាន​ថត​ឡើង​វិញ​ក្រោម​ចំណង​ជើង “Flying Swords of Dragon Gate” ដោយ​មាន​ការ​ចូល​រួម​សម្ដែង​ពី​កំពូល​តារា​សម្ដែង លី លាន​ជា។ ដើរ​តួ​មហាតលិក Huatian គឺ​តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ Chen Kun។ ខុស​ពី​តួ​មហាតលិក​នានា​ដែល​តែង​ខ្លួន​ដូច​មនុស្ស​ស្រី តួ​អង្គ​របស់ Chen Kun មាន​រូប​សម្បត្តិ​ស្រស់​សង្ហា និង​បាន​ធ្វើ​ឲ្យ​ម្ចាស់ក្សត្រី​ឈ្លក់​វង្វេង​ងើប​មុខ​មិន​រួច។ ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន មហាតលិក​រូប​នេះ​បាន​ហ៊ាន​ប្រព្រឹត្ត​គ្រប់​អំពើ​ព្រៃផ្សៃ​ទាំង​ឡាយ​ទាំង​មិន​ញញើត។

 

តួ​មហាតលិក​ទាំង​៤​ដែល​សម្ដែង​ល្អ​បំផុត​​​ក្នុង​ភាពយន្ត​​ចិន

 

Wayne Lai ក្នុង​រឿង “The Confidant” ២០១២

 

នេះ​គឺ​ជា​តួ​អង្គ​មិន​អាច​បំភ្លេច​បាន​របស់​កំពូល​តារា​សម្ដែង​ហុងកុង Wayne Lai។ខ្សែ​រឿង​ភាគ​នេះ​បាន​ជួយ​ឲ្យ​តារា​សម្ដែង​វ័យ​៥២​ឆ្នាំ​ទទួល​បាន​ពាន​តារា​សម្ដែង​ឆ្នើម​ដាច់​គេ​របស់ TVB ឆ្នាំ​២០១២។ នេះ​គឺ​ជា​តួ​អង្គ​មាន​ពិត​នៅ​ក្នុង​រជ្ជកាល Qing។ នៅ​ក្នុង​រឿង Wayne រ៉ាប់រង​តួ​មហាតលិក Li Lianying ដៃ​ស្ដាំ​របស់​មហាក្សត្រិយានី Cixi ក្ដោបក្ដាប់​រាល់​សិទ្ធិ​អំណាច​នៅ​ក្នុង​ដៃ។ បើ​ទោះ​ជា​រង​ការ​រិះគន់​មួយ​ចំនួន​ដោយ​សារ​តែ​កែប្រែ​ខុស​ពី​ច្បាប់​ដើម​ក៏​ដោយ តែ “The Confidant” នៅ​តែ​មាន​ចំនួន​អ្នក​ទស្សនា​ច្រើន​លើសលប់៕

 

តួ​មហាតលិក​ទាំង​៤​ដែល​សម្ដែង​ល្អ​បំផុត​​​ក្នុង​ភាពយន្ត​​ចិន

 

ចុចអាន៖តួ​ចាវ​ឡុង​រឿង​ “តុលាការ​មុខ​ដែក” ធ្លាប់​ថត​រឿង​អាសអាភាស​ព្រោះ​ជំពាក់​បំណុល​វ័ណ្ឌ​ក

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing