ករណី​ដំបូង​​នៅ​សិង្ហបុរី​ បុរស​ពីរ​នាក់​ឈ្លោះ​គ្នា​​ព្រោះ​ Pokemon Go រហូត​ត្រូវ​ចាប់​ខ្លួន

បុរស​សញ្ជាតិ​សិង្ហបុរី​ពីរ​រូប​​ត្រូវ​បាន​ចាប់​ខ្លួន​​ពី​បទ​បង្ក​ហិង្សា​ បន្ទាប់​ពី​ពួក​គេ​ឈ្លោះ​ប្រកែក​គ្នា​ដោយ​សារ​តែ​ហ្គេម​ Pokemon Go។ នៅ​សិង្ហបុរី​នេះ​ជា​ករណី​ចាប់​ខ្លួន​លើក​ដំបូង​ហើយ​ ​ដែល​​ហ្គេម​ Pokemon ជា​អ្នក​បង្ក​ហេតុ។

 

ករណី​ដំបូង​​នៅ​សិង្ហបុរី​ បុរស​ពីរ​នាក់​ឈ្លោះ​គ្នា​​ព្រោះ​ Pokemon Go រហូត​ត្រូវ​ចាប់​ខ្លួន

រូបភាពផ្ដល់សិទ្ធិដោយ Reuter

 

​ប៉ូលិស​បាន​ចេញ​សេចក្ដី​ប្រកាស​កាល​ពី​ម្សិលមិញ​ថា​ ពួក​គេ​ទទួល​បាន​ទូរសព្ទ​អំពី​ជម្លោះ​រវាង​អ្នក​បើក​រថយន្ត​ និង​ អ្នក​ថ្មើរជើង​ នៅ​ផ្លូវ​ចូល​​​ចំណត​រថយន្ត​នៃ​ផ្សារ​ទំនើប​ Plaza Singapura។ ​ការ​ស៊ើបអង្កេត​ជំហាន​ដំបូង​បង្ហាញ​ថា​ ភាគី​អ្នក​ថ្មើរជើង​​បាន​លេង​ហ្គេម​ Pokemon Go ពេល​កំពុង​ឆ្លង​ផ្លូវ។ ​ក្រោយ​មក​ពេល​​អ្នក​បើកបរ​​រថយន្ត​ចុច​ស៊ីផ្លេ​ដាក់​អ្នក​ថ្មើរជើង ជម្លោះ​ដ៏​ខ្លាំង​ក្លា​ក៏​បាន​កើត​ឡើង។

 

ជា​លទ្ធផល​បុរស​ទាំង​ពីរ ដែល​មាន​វ័យ​ ២៨ និង​ ៣៣ ឆ្នាំ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន ហើយ​គេ​ទាំង​ពីរ​អាច​​ប្រឈម​នឹង​ការ​ជាប់​គុក​ ១ ឆ្នាំ​ ឬ ពិន័យ​ជា​ទឹក​ប្រាក់​ ៥ ០០០ ដុល្លារ៕

 

ចុច​អាន៖ វៀតណាម​ចាប់​ផ្ដើម​ទទួល​រង​ផល​អាក្រក់​ពី​ហ្គេម​ Pokemon Go

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ straitstimes​​​​​​​​​​​​​