​“ខ្ញុំ​សង្ឃឹម​មុន​បញ្ចប់​ជីវិត​ជា​អ្នក​កីឡា ​បាន​មេដាយ​ល្អ​មួយ​ឱ្យ​កម្ពុជា”​ ស៊ន សៀវម៉ី

ស៊ន សៀវម៉ី ​មាន​បំណង​ប្រាថ្នា​មួយ​ក្នុង​អាជីព​ជា​អ្នក​កីឡា​តេក្វាន់ដូ​​របស់​ខ្លួន ដោយ​រំពឹង​ថា​នឹង​អាច​នាំ​យក​មេដាយ​ល្អ​មួយ​សម្រាប់​កម្ពុជា ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​ធំ​ៗ ដូចជា​អូឡាំពិក​នៅ​ប្រទេស​ប្រេស៊ីល​នេះ។

 

 ​“ខ្ញុំ​សង្ឃឹម​មុន​បញ្ចប់​ជីវិត​ជា​អ្នក​កីឡា ​បាន​មេដាយ​ល្អ​មួយ​ឱ្យ​កម្ពុជា”​ ស៊ន សៀវម៉ីស៊ន សៀវម៉ី

 

សៀវម៉ី ​ជា​កីឡា​ការិនី​ម្នាក់​គត់​ដែល​កម្ពុជា រំពឹង​ថា​អាច​ដណ្ដើម​បាន​មេដាយ​ក្នុង​កម្មវិធី​អូឡាំពិក​នៅ​ប្រទេស​ប្រេស៊ីល ដែល​កំពុង​តែ​ដំណើរ​ការ​នេះ។ ដោយ​រូប​នាង​ត្រូវ​ចាប់​ផ្ដើម​ប្រកួត​ប្រជែង​នៅ​ថ្ងៃ​ទី​២០​ខែ​សីហា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ហើយ វេលា​ម៉ោង​១១​យប់​ម៉ោង​នៅ​កម្ពុជា។ ក្នុង​ការ​ប្រកួត​នោះ​ដែរ មាន​តែ​១៦​នាក់​ទេ ​ដែល​ចូល​រួម​ប្រកួត​វិញ្ញាសា​តេក្វាន់ដូ ប្រភេទ​ទម្ងន់​លើស​៦៧​គីឡូក្រាម​នេះ។

 

មុន​ឈាន​ជើង​ឡើង​យន្តហោះ​ទៅ​ប្រទេស​ប្រេស៊ីល​ដើម្បី​ប្រកួត​ប្រជែង​យក​មេដាយ​នេះ សៀវម៉ី ​បាន​និយាយ​ថា​ដៃ​គូ​នៅ​ខាង​តំបន់​អឺរ៉ុប​ពិត​ជា​ខ្លាំង ខណៈ​ដែលខ្លួន​មិន​ដែល​ធ្លាប់​ប៉ះ​ពួកគេ​នោះ​ទេ។ យ៉ាងណាមិញ ​ការ​តាំង​ចិត្ត​របស់​គេ​នៅ​តែ​មាន ដើម្បី​ដណ្ដើម​យក​មេដាយ ហើយ​សង្ឃឹម​ថា​មុន​បញ្ចប់​ជីវិត​ជា​អ្នក​កីឡា​នេះ នាង​អាច​ដណ្ដើម​បាន​មេដាយ​មួយ​ដែល​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា។

 

ដៃ​គូ​ដំបូង​របស់​កីឡា​ការិនី​កម្ពុជា​ខាង​លើ​នេះ ត្រូវ​ប៉ះ​ជាមួយ​ជើង​ខ្លាំង​របស់​ហុល្លង់​ឈ្មោះ​ថា Reshmie​ Oogink ​ជា​ជើង​ឯក​តេក្វាន់ដូ​អឺរ៉ុប​ឆ្នាំ​២០០៥ ហើយ​ប្រសិន​បើ​ឈ្នះ​នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​បន្ត​ទៀត តាម​រូបមន្ត​ខាង​ក្រោម​នេះ​៖

 

​“ខ្ញុំ​សង្ឃឹម​មុន​បញ្ចប់​ជីវិត​ជា​អ្នក​កីឡា ​បាន​មេដាយ​ល្អ​មួយ​ឱ្យ​កម្ពុជា”​ ស៊ន សៀវម៉ី

 

អត្ថបទ៖ មុន្នី រម្យ